លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានរំឭកជាថ្មីទៀតថា មន្ត្រីទាំងអស់ត្រូវពង្រឹងសមត្ថភាព ខិតខំធ្វើការងារដោយតាំងខ្លួនជាអ្នកបម្រើ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។​

លោកនាយករដ្ឋមន្ត្រីបានសរសេរ និងបង្ហោះវិឌីអូនៅលើហ្វេសប៊ុករបស់់លោកកាលពីម្សិលមិញថា មន្ត្រីត្រូវស្មោះត្រង់ និងខិតខំធ្វើការងារដើម្បីបម្រើពលរដ្ឋ។

លោក ហ៊ុន សែន រំឭកជាថ្មី៖«​មន្ត្រីរាជការ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ហើយមន្ត្រីរាជការទាំងអស់ត្រូវតែពង្រឹង នូវសមត្ថភាពរបស់ខ្លួនទៅតាមជំនាញនិមួយៗអោយទាន់សម័យកាលបច្ចេកវិទ្យាបច្ចុប្បន្ន មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមនោះទេ។»

លោកនាយករដ្ឋមន្ត្រីក៏ណែនាំឲ្យមន្ត្រីប្រុងប្រយ័ត្នឥទ្ធិពលគ្រួសារ និងបក្ខពួកនិយម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីរាជការ និងប្រជាពលរដ្ឋ។​