ជប៉ុនកំពុងតែព្រួយបារម្ភនឹងការមកដល់នៃរលកយក្សស៊ូណាមិ ដោយសារថ្មីៗនេះប្រភេទត្រីយក្ស oarfish មួយក្បាលបានស្លាប់នៅលើផ្ទៃទឹកខាងលើ។ ជាធម្មតាត្រីប្រភេទនេះគឺរស់នៅក្នុងទឹងជម្រៅពី ២០០-១០០០ម៉ែត្រ ហើយត្រីនេះប្រៀបដូចជាអ្នកនាំសារឱ្យមនុស្សនៅលើគោកផងដែរ គឺឱ្យតែពេលពួកគេមកដល់ផ្ទៃខាងលើមានន័យថា ពួកគេកំពុងតែគេចខ្លួនពីគ្រោះមហន្តរាយអ្វីមួយជាមិនខាន។ ហើយវាក៏ត្រូវជាមួយទ្រឹស្តីវិទ្យាសាស្ត្រដែលថា ការផ្លាស់ប្តូរអកប្បកិរិយារបស់សត្វរស់នៅទីជ្រៅឡើងមកលើផ្ទៃលើគឺជាសញ្ញនៃគ្រោះរញ្ជួយដី។

ជាក់ស្ដែងកាលពី ឆ្នាំ២០១០ ក៏មានត្រី oarfish ប្រភេទនេះចំនួន ១០ក្បាល បានហែលឡើងមកប្រលែងលេងនៅផ្ទៃខាងលើនៃឆ្នេរភាគខាងជើងរបស់ប្រទេសជប៉ុន ហើយប៉ុន្មានខែបន្ទាប់ក៏មានការរញ្ជួយដី និងបង្កជារលកយក្សដែលសម្លាប់មនុស្សជិត ១៩,០០០នាក់ និងបានបំផ្លាញរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទាំងស្រុង។ ហើយថ្មីៗនេះពួកវាក៏បានចេញមុខម្តងទៀត ដែលធ្វើឱ្យជប៉ុនមានការព្រួយបារម្មណ៍អំពីមហន្តរាយដែលនឹងមកដល់។

សារមួយនៅលើបណ្ដាញ Twitter ក៏បានព្រមានថា វាមិនគួរឱ្យឆ្ងល់នោះទេដែលថា «នេះជាសញ្ញានៃគ្រោះរញ្ជួយដី» ម៉្យាងទៀតប្រសិនបើវានៅក្នុងតំបន់ Nankai Trough វានឹងមានការរញ្ជួយដ៏ធំកើតឡើង។ យ៉ាងណាមិញការព្យាករណ៍ថ្មីៗរបស់រដ្ឋាភិបាលក៏បានបង្ហាញថា រលកស៊ូណាមីដែលមានកម្ពស់ខ្ពស់ជាង ៣០ម៉ែត្រ អាចនឹងត្រូវបានបង្កឡើងដោយការរញ្ជួយដីដ៏ធំបន្ទាប់ទៀត៕

ប្រភពៈ​ Khmernote