ភ្នំពេញ ៖ ប្រិយមិត្តបានដឹងរួចហើយអំពី ជម្លោះជាមួយគ្នាម្ដងរួចមករវាងតារា RAP ស្រុកខ្មែរ រវាង Khmer 1Jivit ដោយឡែកព្រឹកមិញនេះ Khmer 1Jivit ច្រៀងដៀល ដេវីតៗ ចំៗតែម្តងៗគឺបទចម្រៀងមួយបទ”ប៉ារូលពិ” ដៀលត្មេះ ហៅឈ្មោះជីដេវីតចំៗ មិនបញ្ឆិចបញ្ឆៀងដូចមុនឡើយ ។ យ៉ាងណាមិញ ដេវីត មិនបង្អន់យូរស្រាប់តែចេញបទថ្មីមួយទៀតគឺ “REST IN HEL” ក្រោយមកទៀត មាន ក្រុម រ៉េបដទៃទៀត ច្រៀងឌឈដងគ្នាទៅវិញទៅមក គឺ Morno Moranoឡើងកក្រើក មហាជន យ៉ាងណាមិញ មុននេះបន្តិច ដេវីតចេញបទថ្មីមួយទៀតគឺ DiIT-WAY SLAB & KILL [ អាកាក DISS ] ដើម្បីតបទៅMorno Morano វិញ រឿងរ៉ាងនេះនៅតែបន្តទៀតដោយ ដេវីត ចេញបទថ្មីមួយទៀត ដៀលវភេកប់ៗ ដែលមានចំនងជើងថា ដំណឹងបាត់សត្វភេ [ អាភេ DiSS ] ។ រឿងរ៉ៅនេះធ្វើអោយមហាជនជាច្រើន ភ្ញាក់ផ្អើលនិងកក្រើកយ៉ាងខ្លំាងជុំវិញហ្វេនៗ ខ្លះសូម្បីតែហ្វេនក៌ឌឺដងដាក់គ្នាដែល ។ យ៉ាងណាមិញ ថ្ងៃនេះផងដែរ លោក ថៃ នរះសត្យាបានបញ្ចាក់អោយព័តមានក្្នុងស្រុកមួយ(កម្ពុជាថ្មី)ដឹងថា “គាត់មិនចង់អោយសិល្បះករឬសិល្បះការនីយើងប្រើសិទ្ធហួសហេតុបែបនេះទេ ដូចជាការនិពន្ធរ៉េបជេគ្នាបែកផ្សែងលើបណ្តាញសង្គមជាពិសេសហ្វេសប៊ុក ករណីនេះអាចចាត់ទុកជាការប្រមាថមើលងាយធ្ងន់ធ្ងរ ឬការមិនអោយតំលៃលើបុគ្គលសិល្បះខ្លួនឯងផងដែរ ក៌ដូចជាវប្បធម៌និងជាតិសាសន៌ខ្លួន ក្នុងនាមខ្លួនជាមនុស្សទទួលការគំាទ្រពីមហាជន ” លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​បន្ថែមថា ក្រសួង​ នឹងធ្វើ​ការ​ពិនិត្យ​លើ​ករណីនេះ​ក្នុងការ​សម្រេច​ស្នើ​សុំ​យោបល់​ពី​លោកជំទាវ​រដ្ឋមន្ត្រី​ ដើម្បី​មាន​វិធាន​ការ​ព្រមាន​ ឬ​ណែនាំ​ដល់​អ្នកសិល្បៈ​រូប​ណា​ដែល​មិនជា​គំរូ​សម្រាប់​ទស្សនិកជន​។ ​