វីដេអូ​កូនកំលោះ​កូនក្រមុំ​មួយគូ​​រាំ​ក្នុង​ពិធីមង្គលការ​របស់​ពួកគេ​ក្នុង​ឱកាស​ពិធី​កាត់​នំ ​បាន​កំពុង​បង្ក​​ការចាប់អារម្មណ៍​ និង​មានការ​ចែករំលែក​ព្រោងព្រាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ខណៈ​ដែល​វីដេអូ​នេះ​ បានបង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​កូនកំលោះ​រាំ​ឱប​កូប​ក្រមុំ​យ៉ាង​ស្អិត​ព្រម​ជាមួយ​ការ​ប្រើ​ច្រមុះ​មាត់​ថើប​គ្នា​យ៉ាង​ស្រើបស្រាល​ទៀតផង។

តាមរយៈ​វីដេអូ ​ ​​​​រយៈពេល​ជាង​២​នាទី​ បាន​បង្ហាញ​ឲ្យ​ឃើញ​​ ​ពី​ទិដ្ឋភាព​របស់​កូនកំលោះ​ និង​កូន​ប្រមុំ​១​គូ​​​រាំ​ឱប​ និង​ថើប​គ្នា​បញ្ជាក់​ពី​សម្ពន្ធភាព​ស្នេហា​ជ្រាលជ្រៅ​ណាស់​ចំពោះ​កូនក្រមុំ​​ ​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​មក​ចូលរួម​នៅ​ទីនោះ ​អង្គុយ​មើល​ចំហ​មាត់​គ្រប់ៗ​គ្នា។

ឃើញ​វីដេអូ​នេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ចាប់អារម្មណ៍​ខ្លាំង​ព្រោះថា ​តិច​ណាស់​ដែល​មាន​គូស្នេហ៍​ដែល​ស្រឡាញ់គ្នា​ និង​ហ៊ាន​ធ្វើបែបនេះ​ ចំពោះមុខ​ភ្ញៀវ​រាប់រយ​នាក់។ សកម្មភាព​នេះ​បានធ្វើ​អ្នកខ្លះ​យល់ថា ​វា​ជា​រឿង​ដ៏​សាមញ្ញ​ទៅ​ហើយ​ សម្រាប់​សង្គម​នា​ពេល​បច្ចុប្បន្ន​ ដោយហេតុថា​ករណី​នេះ​គ្មាន​អ្វី​ចម្លែក​ឡើយ។

សូម​បញ្ជាក់​ថា ​ចំពោះ​ករណី​រឿងរ៉ាវ​ខាង​លើ​នេះ​ បើ​តាម​ការសង្កេត​ពុំ​មែន​ជា​មង្គល​ការ​ កើតឡើង​នៅ​ស្រុក​ខ្មែរ​នោះទេ ​ខណៈ​មាន​ប្រភព​ខ្លះ​បាន​បញ្ចេញមតិ​ផ្សេងៗ​គ្នា។ ដោយឡែក​ទន្ទឹមគ្នានេះ​ក៏មាន​ប្រភព​ជាក់លាក់​មួយចំនួន​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ដឹង​ថា ​មង្គលការ​កូនកំលោះ​ក្រមុំ​មួយគូ​នេះ​គឺ​កើតឡើង​នៅ​ទឹកដី​ប្រទេស​វៀតណាម។

តើ​ប្រិត​មិត្ត​យល់ឃើញ​យ៉ាងណាដែរ​ចំពោះ​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់​កូនកំលោះ និង​កូនក្រមុំ​មួយគូ​ខាងលើនេះ ?៕