លោកអ្នកប្រហែលជាបានស្គាល់រួចមកហើយនូវផេកឈ្មោះ Traffic Spy – អ្នកប្រមាញ់ចរាចរណ៍ ដែលតែងតែរិះគន់ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍។ នៅថ្ងៃនេះផងដែរគាត់បានសរសេរពាក្យប៉ុន្មានឃ្លាដែលចង់សំដៅទៅលើមនុស្សស្រីមួយចំនួន ដោយគាត់បានសរសេររៀបរាប់ថា៖
“ស្រីៗមួយចំនួនចេះរកលុយខ្លួនឯង ឈ្លេីយ ក្អេងក្អាង ប្រមាថមាក់ងាយគេឯងចឹង បានចាស់ៗមិនចង់ឲ្យស្រីៗរៀនសូត្រចេះដឹង ចង់ឲ្យតែនៅបង្វិលចង្ក្រានហ្នឹង… មនុស្សប្រុសទោះបីជារកលុយបានច្រើនយ៉ាងណាក៏គេមិនក្អេងក្អាង អំណួតអំពីយេនឌ័រដែរ (ឬយ៉ាងច្រើនអួតក្អេងក្អាងពីសម្ភារៈ) ព្រោះគេដឹងថា វាជាកាតព្វកិច្ច តួនាទីកូនប្រុសក្នុងការធ្វើការ រកចំណូល ខុសពីមនុស្សស្រីសម័យថ្មី(មួយចំនួន) មានសមត្ថភាព អាចរកចំណូលបាន តែច្រើនតែក្អេងក្អាង អំណួត ដេីរជាន់ក្បាលមនុស្ស គិតថាខ្លួនអាចទាញព្រះអាទិត្យឲ្យរះពីទិសខាងណាក៏បានស្រេចតែចិត្ត…ដោយសារតែផ្នត់គំនិតបែបនេះហើយទើបនារីមួយចំនួនភ្លេចអស់សីលធម៌ជាមនុស្សស្រី អ្នកខ្លះជេរបញ្ចោរគ្នាយ៉ាងរត់មាត់ ខ្លះទៀតនិយាយពាក្យអាសអាភាសចំអាសចំអូងឬចែករំលែកតែរឿងអាសអាភាសយ៉ាងបេីកចំហ ខ្លះទៀតសុខចិត្តបង្ហាញរាងកាយឲ្យគេមេីលជាសាធារណៈដូរយក like comment (បេីដូរយកលុយទៅមិនថាទេ)ហើយបេីនារីមានប្ដីវិញក៏តាំងខ្លួនក្លាហានដូចប្រុសៗដែរ លែងខ្វាយខ្វល់នឹងកូនចៅហើយ គិតតែពីធ្វើខ្លួនហើយបង្ហោះប្រៀបធៀបរវាងពេលមានប្ដីនិងពេលមេម៉ាយ ឯងមានស្រី អញមានប្រុស ឯងចេះឆយស្រី អញក៏ចេះឆយប្រុស..ស្មេីដៃគ្នា
បេីមិនជឿ អាចមេីលនារីល្បីៗក្នុងបណ្ដាញសង្គមមួយចំនួន ទ្រឹស្ដីបែកពពុះមាត់ អំណួតអួតអាង យកមេឃទ្រាប់គូទអង្គុយ…
តែអ្នកខ្លះមានបានដោយសារលក់ដូរទ្វារបង្អួច ផ្លែដូង ផ្លែល្ហុង….អីទេទាន 😌😌😌
#ចរាចរណ៍វប្បធម៌
#Teamច្បាប់ប្រុសច្បាប់ស្រី xD
Admin #Prince”
ប្រភព៖ Traffic Spy – អ្នកប្រមាញ់ចរាចរណ៍