កំពង់ឆ្នាំង ៖ បុរសម្នាក់ បើករថយន្តទាំងងងុយដេក បានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសមនុស្ស៤នាក់ លើផ្លូវជាតិលេខប្រាំ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០៦-១០៧ ចំណុចស្ពាន សាបអង្កាម ស្ថិតនៅភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។
តាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២និង៤៥នាទី លើផ្លូវជាតិលេខប្រាំ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០៦-១០៧ ចំណុចស្ពាន សាបអង្កាម ស្ថិតនៅភូមិឈើនាគ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត០១ គ្រឿងម៉ាក TOYOTA RA4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-8566 បើកបរដោយឈ្មោះ លឹម ឆៃគ្រី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដោយមានអ្នករួមដំណើរ ០១ នាក់ប្រុស បើកបរចេញពីទិសខាងលិច ទៅទិសខាងកើត បានរេចង្កូតបុកជាមួយរថយន្ត ០១ គ្រឿង ម៉ាក TOYOTA CAMRY ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2E-0295 បើកបរដោយឈ្មោះ គូ សុផល ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរ ០១ នាក់ស្រី ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យរងរបួស៤នាក់ ស្រី១នាក់ ធ្ងន់២នាក់ ស្រី ០១ នាក់ ។ ដោយមូលហេតុបញ្ហាសុខភាព(ងោក)។
ចំពោះខូចខាតរថយន្ត២គ្រឿងខូចខាតធ្ងន់ ត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីដោះស្រាយជាក្រោយ ៕