ភ្នំពេញ​ ៖ នារី​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម ដោយសារ​រថយន្ត​មួយគ្រឿង បើក​ដេញ​បុក​ម៉ូតូ​មួយគ្រឿង ពី​ជន​ទុច្ចរឹត កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ជាប់​របង​សួន​ចំការ​ព្រីង ស្ថិត​តាម​បណ្តោយ​ផ្លូវ​២០១១ ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា នារី​រងគ្រោះ​ជិះ​ម៉ូតូ តាម​បណ្តោយ​ផ្លូវ​លេខ​២០១១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​បើក​ម៉ូតូ​មកដល់​ចំណុចកើតហេតុ ក៏​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​១​គ្រឿង ដេញ​បុក​អូស​នារី​រង គ្រោះ​ប្រមាណ​២០០​ម៉ែត្រ បណ្តាលឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែម្ត​ង ។​

​នារី​រងគ្រោះ​មាន​ឈ្មោះ ស្រីមុំ អាយុ​ជាង​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​រកា​កោង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ៕