ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្បែរស្តុបទូតចិន តាមបណ្ដាលផ្លូវម៉ៅសេទុង ស្ថិតនៅភូមិ១សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
សមត្ថកិច្ចបានអោយដឹងថាបុរសបង្កហេតុឈ្មោះ គួច គីមម៉េង អាយុ២៩ឆ្នាំ មុខរបរ អង្គរក្ស អគ្គបញ្ជាការដ្ឋានបញ្ជាការដ្ឋានអង្គរក្ស ស្នាក់នៅផ្ទះលេខ៣Dផ្លូវ១៨៩ ស្ថិតនៅភូមិ៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន បើកបររថយន្តម៉ាក TOYOTA PRIUS មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-6433 ក្នុងល្បឿនលឿនបើកតាមផ្លូវម៉ៅសេទុងពីលិចទៅកើតរួចជ្រុលចង្កូតទៅខាងស្ដាំមកបុករះតូបលក់មីឆាគុយទាវឆ្អឹងស៊ុប និងបុកបង្គោលភ្លើងបំភ្លឺរួមនិងដើមក្ងោកចំនួនដើមទៀតនិងបណ្ដាលអ្នករបួសស្រាល២នាក់ពេលអង្គុយហូបបាយឆារួចជ្រុលបុកដើមក្ងោកបាក់រលំសង្កត់រថយន្តខ្ទេចពីមុខបើកទៅមុខលេងរួចត្រូវប្រជាពលរដ្ឋជួយកអ្នកបើកចេញពីក្នុងរថយន្តខ្លាចបង្កឆាឆេះគ្រោះថ្នាក់ដល់អាយុជីវិតក្រោយមកក៏សមត្ថកិច្ចមូលដ្ឋានចុះមកដល់នាំយកទៅស្នាក់នៅនគរបាលប៉ុស្តិ៍ទៅសាកសួរនាំ។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុធ្វើការប្រគល់រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ទៅការិយាល័យនគរបាលចរាចណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដើម្បីយករក្សាទុកនៅរងចាំធ្វើការដោះស្រាយជាមួយអ្នករបួស និងការខូចខាតដូចជា ទី១ដើមក្ងោក ទី២ បង្គោលភ្លើង ទី៣ តុកៅអីចានកែវ ទី៤ ម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ បាត់ស្លាកលេខ ពេលរថយន្តបង្កបុក និងសងសំណាងថ្លៃតូបលក់គុយទាវមានតុកៅអីកែវចាន ដែលបុក បណ្ដាលបែកបាក់។
ក្នុងនោះដែរ សមត្ថកិច្ចថាសំណាងល្អ មិនមានអ្នកស្លាប់ឬរបួសធ្ងន់ដោយសារ រថយន្តបុកបង្គោលភ្លើងនិងដើមក្ងោកទប់ល្បឿន កុំអីចប់ទាំងអ្នកបើកបររថយន្តនិងប្រជាពលរដ្ឋធ្វើដំណើរ តាមផ្លូវពិសេសភ្ញៀវដែលមកអង្គុយហូបគុយទាវតែម្ដងនេះការធ្វើការបើកបរហួសល្បឿនល្មើសច្បាប់៕