មុននេះបន្តិចហ្វេសប៊ុកផេករបស់លោកផែង វណ្ណៈ បានសរសេររៀបរាប់ថា “ឯកឧត្តម​ ម៉ម​ ប៊ុន​ហេង​ រដ្ឋមន្ត្រី​ ក្រសួង​សុខាភិបាល​ បានសំរេចបិទ​ គ្លីនិក​ អន្តរជាតិ​ វិចតូរៀ​ នៅខណ្ឌទួលគោក​ បន្ទាប់​ពី​ស្រាវជ្រាវ​ចប់រកឃេីញថា​ គ្លីនិក​នេះមានកំហុសធ្ងន់ធ្ងរ​បង្ខាំងអ្នកជំងឺបង្ខំទារប្រាក់​ថ្លៃវះកាត់ កាលពីយប់ថ្ងៃទី​ ១៣​ ខែ​ មករា​ ឆ្នាំ​ ២០១៩​ ។សូមគាំទ្រចំណាត់ការរបស់​ ឯកឧត្តម​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ ។”

គួរបញ្ជាក់ថា មានហេតុការណ៍មួយដែលបង្កភាពភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយមានការចែករំលែកពេញបណ្តាញសង្គម ដោយនារី​ម្នាក់ ​និង​ម្តាយ​រួម​ទាំង​បងប្អូន​បីទៅ​​បួន​នាក់​​ ​ត្រូវ​​បុគ្គលិក​​ និង​គ្រូពេទ្យ​ ដែល​បម្រើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​ច​តូ​រៀ​ ចាក់សោ​ទ្វារ​បង្ខាំងទុក​​មិនឲ្យចេញក្រៅ​មន្ទីរពេទ្យ​ ព្រោះតែគ្មានប្រាក់គ្រប់គ្រាន់បង់ថ្លៃការវះកាត់។ ហេតុការណ៍នេះ កើតឡើងនៅរាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៤០នាទីយប់ ស្ថិតនៅក្នុង​មន្ទីរពេទ្យ​អន្តរជាតិ វ៉ិ​ច តូ​រៀ ជាប់​នឹង​ស្តុ​ប​ផ្សារ​មាន់​អាំង ​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។