កណ្តាល៖ បុរសម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចងកទៅនឹងចំរឹងបង្អួច វេលាម៉ោងប្រហែល៦និង២០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះ ក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្តីនគរបាលស្រុកអង្គស្នូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជៀប ជឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មានប្រពន្ធ គ្មានកូន ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ប្រពន្ឋឈ្មោះ សេង សុខនី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្ថិតនៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ បានឲ្យដឹងថាប្តីរបស់គាត់បានទៅពិនិត្យពេទ្យគ្រូពេទ្យប្រាប់ថាមានជំងឺ ក្រពះ ពោះវៀន ខ្លាំង ហាមហូបស្រា ហើយចេះតែនិយាយថាស្មុកស្មាញ។ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ គាត់បានទៅមើលក្មេងឆ្លុះត្រីខាងលិចភូមិរហូតដល់ម៉ោង២ ទៅ៣ បានមកផ្ទះវិញ គាត់បានហូបបាយរួចក៏នាំគ្នាចូលដេកទាំងពីរនាក់ក្នុងបន្ទប់ ពេលនោះ ប្តីបាននិយាយថាឯងដេករើ និងស្រម៉ុកណាស់ ពេលនោះប្រពន្ធ ក៏បានទៅ ដេកបន្ទប់មួយទៀតក្បែរគ្នា រហូតដល់ម៉ោងប្រហែល៥និង៣០នាទី គាត់ក៏ក្រោកពីដេកបានទៅបើកទ្វារ បន្ទប់ បានឃើញប្តីស្លាប់ដោយចងកនៅនឹងចំរឹងបង្អួចក្រម៉ា ពេលនោះគាត់ហៅបង ប្អូនមកជួយស្រាយដាក់ចុះ ។
ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួលបានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីលោកក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍នឹង ប្រពន្ធបានធ្វើការពិនិត្យលើជនរងគ្រោះ ។ ការសន្និដ្ឋានរបស់ជំនាញនិងលោកគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារអត្តឃាត(ចងក) ។ សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕