កាលពីព្រឹកមិញមានអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលគេស្គាល់ថាជាគ្រូពេទ្យហើយបានបង្ហោះរូបភាពអ្នកជំងឺម្នាក់ប្រុសដែលមានពោះធំខ្លាំង ហើយទៅធ្វើការវះកាត់ ។

តាមរយះគណនីហ្វេសប៊ុករបស់លោកបានសរសេរយ៉ាងដូច្នេះ «ឃើញពោះធំ តិចច្រលំថា ទាចទឹក តាមពិតជំងឹរីកពោះវៀនធំទេក្នុងពោះវៀនធំ សុទ្ធតែលាមករឹង ឥឡូវយើងបានវះកាត់ជូនគាត់ហើយ សង្ឈឹមថា៧ថ្ងៃទៀត នឹងទទួលបានជោគជ័យអរគុណប្អូនៗដែលជួយវះកាត់ធំនេះ សង្ឈឹមថា មន្ទីរពេទ្យព្រះកេតុមាលា មានពន្លកថី្មពូកែៗច្រើន »។

នេះក៏ជាចំនុចមួយ ដែលធ្វើឲ្យប្រជាជនកម្ពុជាមានការប្រុងប្រយ័ត្នទៅហ្នឹងរបបអាហារដែលយើងញាំចូលទៅក្នុងពោះ ដូច្នេះសូមប្រុងប្រយ័ត្ននិងការពារសុខភាពទាំងអស់គ្នា ៕