សុភមង្គល​របស់​គ្រួសារ​អ្នកសិល្បៈ​វ័យក្មេង​មួយគូ​គឺ គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា តែង​ត្រូវបាន​មិត្តភក្ដិ​ក្នុង​ចង្កោម​សិល្បៈ ក៏ដូចជា​មហាជន​គ្រប់​មជ្ឈដ្ឋាន ស្ញើ​ច​សរសើរ​យ៉ាងខ្លាំង ហើយ​ជារឿយៗ ទង្វើ​ស្រឡាញ់​ថ្នាក់ថ្នម​យកចិត្តទុកដាក់​ចំពោះ​ភរិយា​របស់លោក គឹម សីហា ក៏​តែង​ធ្វើឱ្យ​នារី​ជាច្រើន​ប្រាថ្នា​ចង់បាន​ស្វាមី​ល្អ​ដូច​នាង។​

​ពាក្យ​សរសើរ​របស់​មហាជន​មិនទាន់​ផុតពី​មាត់​ផង ស្រាប់តែ​ថ្មីៗ​នេះ លោក គឹម សីហា បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​រៀបរាប់​ពី​ភរិយា​សំណព្វចិត្ត​ដែលមាន​អត្ថន័យ​ទាំងស្រុង​ថា «​ប្រពន្ធ នាង​មិនអាច​ស្អាត​គ្រប់ពេល ឬ​រហូត​នោះទេ ហើយ​នាង​ក៏​ប្រហែល​មិនអាច ញញឹម មុខរីក​ដូច​គ្រាប់​ជី​ដាក់​អ្នក​គ្រប់ ២៤​ម៉ោង​នោះដែរ តែ​នាង​នឹង​ក្លាយជា ប្រពន្ធ​ដ៏​ល្អ​បំផុត​របស់​អ្នក​ពេញ​មួយជីវិត

នាង​នឹង​ក្លាយជា​មនុស្ស​ដែល​ចាំ​ផ្ដល់​ស្នាមញញឹម និង​កម្លាំងចិត្ត​ដល់​អ្នក​គ្រប់​ពេលដែល​អ្ន​ក​មិន​សប្បាយចិត្ត ឬ​ជួប​បញ្ហា​ការលំបាក នាង​នឹង​ជានា​រី​តែ​ម្នាក់​ដែល​ព្រម​នៅក្បែរ​អ្នក មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ អ៊ីចឹង​ហើយ កុំ​ធ្វើឱ្យ​នាង​ឈឺចាប់ ឬ​ខូចចិត្ត​ដោយសារតែ សម្ដី ឬ​ទង្វើ​មិន​គប្បី​របស់​អ្នក​ឱ្យសោះ​។​

អ្នកដទៃ តែង​និយាយថា មនុស្ស​ស្រី​ជា​ភេទ​ទន់ជ្រាយ តែ​ប្រពន្ធ ឬ​ម្ដាយ នាង​មិនដែល​ទន់ជ្រាយ​នោះទេ ហើយក៏​មិនដែល​ចុះចាញ់ ឬ​រាថយ​នោះដែរ គ្រប់យ៉ាង​ក៏​ព្រោះតែ​នាង​មាន​ប្ដី និង​កូន​ដែល​ល្អ ចូលមកក្នុង​ជីវិត​របស់​នាង នាង​អាច​តស៊ូ លំបាក​គ្រប់យ៉ាង ដើម្បី​ក្រុមគ្រួសារ​របស់​នាង​» ។​ ​

បច្ចុប្បន្ន​គូស្នេហ៍​សិល្បៈ​វ័យក្មេង​មួយគូ​នេះ ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​ហើយ ដែល​ធ្វើឱ្យ​គ្រួសារ​ពួកគេ​កាន់​តែមាន​សុភមង្គល​ទ្វេដង ៕

ប្រភព៖ ប្រជាប្រិយ