មួយរយៈមុននេះ មានការរិះគន់ពីអ្នកលេងបណ្តាញសង្គមនិងអ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួន រួមទាំងមហាជនផង ដោយឆ្ងល់ថា ហេតុអ្វីបានជាស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ថតរឿងភាគតែងតែចម្លងរឿងល្បីៗរបស់ថៃ ទាំងស្រុងមកលេង? ម៉េចមិនធ្វើរឿងថ្មីតែម្តងទៅ ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស៊ិន សុផាត ប្រធានគណៈកម្មាការត្រួតពិនិត្យរឿងភាគទូរទស្សន៍ប៉ុស្តិ៍លេខ៥
អ្នកខ្លះទៀតថា ប៉ុស្តិ៍លេខ៥ មិនមែនកែច្នៃរឿងថៃនោះទេ គឺ Copy & Pass តែម្តង បានន័យថា ចម្លងទាំងដុលមិនឱ្យមានខុសត្រង់ណាបន្តិចឡើយ ជាពិសេសគឺរឿង “ពិសស្នេហ៍” ដែលជារឿងល្បីរបស់ថៃ ហើយត្រូវបានប៉ុស្តិ៍លេខ៥ យកមកថតឡើងវិញដោយឱ្យនាងព្រះកាយច័ន្ទ និងលោកសូឆានី ជាតួឯក ត្រូវបានគេចែកចាយ Share រិះគន់ពេញបណ្តាញសង្គមតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគួច ខេវិន អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់បានបញ្ចេញជាទស្សនៈជុំវិញរឿងប៉ុស្តិ៍លេខ៥ Copy រឿងពីថៃមកទាំងស្រុងនេះថា “សូម្បីតែកូនក្មេងបៀមដៃមិនចេះស្លៀកខោក៏ដឹងដែរថា ខ្សែភាពយន្ត Drama របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលបាននិងកំពុងថតហើយចាក់ផ្សាយយ៉ាងត្រដាបត្រដួស គឺដឹកនាំដោយជនជាតិថៃ ដោយសាច់រឿងទាំងពាក្យពេជន៍ទាំងការតុបតែងតួ និងការតាក់តែងឆាក គឺសុទ្ធតែត្រូវបាន Copy & Pass ទាំងស្រុងពីភាពយន្តថៃ ហើយធ្វើការចាក់ផ្សាយរហូតដល់ពេលនេះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកខេវិន បន្តថា “ហេតុអ្វីបានជាពួកថៃ បែរជានិយាយថា ខ្មែរពូកែ Copy ពីពួកគេទៅវិញ ? តើក្រសួងវប្បធម៌ខ្មែរ មានចាប់ អារម្មណ៍ដែរអត់ ? ឬកំពុងតែដេកពុំទាន់មាន អ្នកដាស់”? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធរឿងដ៏រសើបនេះ លោកស៊ិន សុផាត ប្រធានគណៈកម្មាការត្រួតពិនិត្យរឿងភាគទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា “លោកបានជ្រាបពីរឿងនេះច្បាស់ណាស់ ព្រោះឃើញតាមបណ្តាញសង្គមមានការជជែកគ្នាពីរឿងនេះដែរ។ ប៉ុន្តែខាងប៉ុស្តិ៍លេខ៥ មិនតបទេ តែបើគេឆ្ងល់អាចមកសួរបាន យើងនឹងឆ្លើយប្រាប់ទៅវិញ តែបើនៅសុខៗឱ្យយើងឆ្លើយប្រាប់គឺយើងអត់ចង់ទេ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសុផាត បញ្ជាក់ថា “យើងជាប៉ុស្តិ៍លេខ៥ ថៅកែរបស់យើងជាម្ចាស់សណ្ឋាគារសូហ្វីតែល ដែលអ្នកណាក៏ស្គាល់គាត់ អ៊ីចឹងសួរថាតើយើងហ៊ានផលិតរឿងភាគពីគេដែលគ្មានសិទ្ធិអនុញ្ញាតពីម្ចាស់ដើម? យើងមានសិទ្ធិត្រឹមត្រូវក្នុងការទទួលបានសិទ្ធិផលិតបន្តរឿងភាគល្បីៗទាំងនោះ ព្រោះយើងបានទិញសិទ្ធិ ត្រឹមត្រូវហើយតើ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា “បើយើងមិនបានទិញសិទ្ធិពីម្ចាស់ដើមទេ ស្មានតែភាគីដើមគេនៅស្ងៀម? មិនអីទេ យើងបានធ្វើជាច្រើនរឿងមកហើយ គឺយើងផលិតទៅជាលក្ខណៈខ្មែរ មិនមែនយកតាមគេទាំងស្រុងទេ គឺធ្វើឱ្យទៅជាលក្ខណៈខ្មែរ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស៊ិន សុផាត បញ្ជាក់ទៀតថា មូលហេតុដែលប៉ុស្តិ៍លេខ៥ យករឿងភាគល្បីៗរបស់ថៃ មកផលិតមិនធ្វើរឿងថ្មីដោយខ្លួនឯងនោះ ព្រោះតែអ្នកនិពន្ធរឿងខ្មែរនៅមានកម្រិតនៅឡើយ ប៉ុន្តែពេលនេះ លោកកំពុងបង្កើតក្រុមអ្នកនិពន្ធមួយក្រុមដើម្បីនិពន្ធរឿងខ្មែរហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមទៀតថា “ប៉ុស្តិ៍លេខ៥ បានផលិតរឿងថៃ មកជាខ្មែរជាង២០រឿងមកហើយ។ នេះមិនគិតពីការសហការជាមួយ ផលិតកម្មពីខាងក្រៅផង ដោយក្នុងនោះមានការគាំទ្រច្រើនពីមហាជនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីរឿង “ពិសស្នេហ៍” ប៉ុស្តិ៍លេខ៥ បានយករឿងល្បីៗរបស់ថៃមកថតឡើងវិញ ដោយជ្រើសតារាខ្មែរឱ្យសម្តែង មានផលិតករខ្មែរ និងថៃ សហការគ្នាផលិតមានដូចជារឿង “ភូមិគ្រឹះ១០០ល្បិច”, “រៃប្តូរទ្រនំ”, “ទាយាទ អសុរ”, … ជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កញ្ញាព្រះកាយច័ន្ទ និងលោកសូ ឆានី ដែលជាតួឯករឿង “ពិសស្នេហ៍” នោះ ពួកគេ ធ្លាប់និយាយថា ពេញចិត្តការសម្តែងរឿងនេះដោយមិនមានការបារម្ភពីការរិះគន់ឬសម្តែង មិនដល់ដូចតារាថៃនោះទេ ហើយអ្នកទាំង២ថាទទួលបានបទពិសោធន៍ល្អៗច្រើនពីផលិតករខ្មែរ-ថៃ សហការគ្នាដឹកនាំនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នគរធំ