​ភ្នំពេញ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​បារ​បារាំង​មួយ​កន្លែង​ដែល​នៅ​ម្តុំ​ជិត​ផ្សារ​កណ្តាល លុះ​ពេល​ផឹក​ស្រវឹងស្រា ហើយ​មិន​ចង់​គិតលុយ​ថែម​ទាំង​អុកឡុក​នឹង​រករឿង​ស្រី​ៗ​ក្នុង​បារ​បារាំង​ធ្វើ​ឲ្យ​សន្តិសុខ​ខឹង​វាយ​មួយ​អាយ​កូ​ម​បែកក្បាល​យ៉ាងដំណំ​ដែល​កើតឡើង​កាលពី​ម៉ោង​1​និង​10​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៣០ នៅ​ចំណុច​បារ​បារាំង​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនជាតិ​បរទេស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​៣១​ទៅ​៣២​ឆ្នាំ​បាន​ចូល​ទៅ​ក្នុង​ហាង​បារ​បារាំង​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​កណ្តាល ផឹកស្រា​ព្រិល​អស់​ជា​ច្រើន​កែវ​រហូត​ស្រវឹង ហើយ​បែរជា​មិន​ចង់​គិតលុយ រួច​រករឿង​បុគ្គលិក​ស្រី​ៗ​ក្នុង​បារ និង​អុកឡុក​ក្នុង​បារ ថែម​ទាំង​វាយ​ទៅ​លើ​ស្រី​ៗ​ទៀត ទើប​សន្តិសុខ​ចូល​ទៅ​ហាមឃាត់​ក៏​ត្រូវ​ជនបរទេស​នោះ​វាយ​ទៀត ធ្វើ​ឲ្យ​សន្តិសុខ​ទ្រាំ​អត់​មិន​បាន​ក៏​វាយ​មួយ​អាយ​កូ​មបណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ផ្អើល​ទៅ​ដល់​ស្រី​ៗ​ក្នុង​បារ​នាំ​គ្នា​ចោមរោម​មើល​។ ភ្លាម​ៗ​នោះ​ដែល​រថយន្ត​សង្គ្រោះ​ក៏​មក​ដល់ ប៉ុន្តែ​ជនជាតិ​បរទេស​នោះ​មិន​ព្រម​ឡើង​ទៅ​ព្យាបាល​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជួយ​និយាយ​លួងលោម ទើប​ជនជាតិ​បរទេស​នោះ​ព្រម​ឡើង​រថយន្ត​សង្គ្រោះ​រួច​ទៅ​ព្យាបាល​បាត់​ទៅ ៕