ភ្នំពេញ​ ៖ តារា​ហ្វេ​សប៊ុក​លក់​ផលិតផល​គ្រឿងសំអាង ដែល​ទទួលបាន​ប្រជាប្រិយ​ខ្លាំង ក្នុង​បណ្ដាញ​សង្គម​អ្នកនាង ចោម ច័ន្ទ បាន​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​នាង​បាន​បង្ហោះ​រូបភាព​ស៊ិច​ស៊ីដូច​តុក្កតា​ជ័រ ជា​ច្រើន​សន្លឹក ក្នុង​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន កាលពី​ពេល​ថ្មីៗ​នេះ​។​

​បើ​ក្រឡេក​មើល​រូបភាព​ទាំងនោះ​វិញ ដំបូង​ឡើយ​គិតថា​ជា​តុ​ក្កតា ប៉ុន្ដែ​បើ​យើង​សម្លឹង​មើល​ឲ្យ​យូរ​ប្រាកដ​ជា​ដឹងថា តាមពិត​រូបនេះ មិនមែន​ជា​តុក្កតា ឬ​គំនូរ​ឡើយ ជា​មនុស្ស​ពិត​គឺ​អ្នកនាង ចោម ច័ន្ទ ។

​ក្នុងផេក​ហ្វេស​ប៊ុក អ្នកនាង ចោម ច័ន្ទ បានសរសេរថា “​ពេល​ខ្លះ​ចង់​ក្លាយជា តុក្កតា​ម្តងៗ ព្រោះ​មិន​ហត់​គ្រប់យ៉ាង​”​។​

​ទោះបី​មិន​មែន​ជា​តារា​ល្បី​នៅក្នុង​រង្វង់​សិល្បៈ​ក៏ ចោម ច័ន្ទ ហាក់ដូចជា​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅក្នុង​បណ្តាញ​សង្គម មាន​អ្នកគាំទ្រ​ច្រើន​មិន​ចាញ់​តារា​ក្នុង​សិល្បៈ ទាំងនេះ​គឺ​ដោយសារ​តែ​ទង្វើ ក៏​ដូច​ជា​សកម្មភាព​ប្លែកៗ លេងខ្លួន​យ៉ាង​ដ៏​ស៊ិច​ស៊ី ការប្រើប្រាស់​ជីវិត​ទាន់សម័យ រួម​ជាមួយ​សម្ភារៈប្រើប្រាស់ សម្លៀក​បំពាក់ រថយន្ត​ទំនើបៗ​ជាដើម គួរឲ្យ​ចាប់អារម្មណ៍​៕​