ភ្នំពេញ ៖ ខ្លឹមសារមួយឃ្លាដែលដាស់តឿនដល់បុរសទូទៅឲ្យមានការភ្ញាក់រលឹកគិតគូឡើងវិញចំពោះសកម្មភាពរបស់ខ្លួននាពេលកន្លងមក បើមានប្រពន្ធល្អហើយគួរតែនៅថែរក្សាផ្ដល់ក្ដីសុខឲ្យនាងទាំងផ្លូវកាយនិងផ្លូវចិត្តបានគ្រប់គ្រាន់ផងកុំឲ្យដូចបុរសម្នាក់នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលបាត់បង់ទើបស្ដាយក្រោយ ហើយបានត្រឹមសោកស្ដាយ សរសេរសារផ្ដាំផ្ញើរដល់អតីតប្រពន្ធខ្លួនដែលសម្រស់ស្រស់ផូរផង់មិនចាញ់តារាប៉ុន្មានឡើយ ទោះនាងបានសុខហើយចូរកុំធ្វើបាបកូនយើងដែលបានទៅរស់នៅជាមួយអូន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលឈានដល់ដំណាក់កាលនេះវាប្រាកដណាស់ថា ទោះបីជាខ្លួនខំប្រឹងញញឹមមែន និយាយលួងខ្លួនអោយល្អមែន តែបេះដូងវិញយំស្ទើរប្រេះដើមទ្រូងទៅហើយ ព្រោះពេលនេះកំពុងមានទុក្ខធំជាងភ្នំ ក្តៅជាងបន្ទុះភ្នំភ្លើងទៅទៀត មិនខុសពីពាក្យចាស់ទុំខ្មែរយើងតែងលើកឡើងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង” នោះទេ ករណីនេះគេមិនដឹងថាអ្នកទាំងពី អ្នកណាខុសអ្នកណាត្រូវ ក្នុងរឿងនេះ រហូតឈានដល់ការចែកផ្លូវគ្នា នោះទេ ។ ការដែលគេហទំព័រយើងលើកយករឿងនេះមកផ្សាយ មិនមានចេតនា រិះគន់ បន្ទុចបង្អាក់ ដល់ ដល់អ្នកទាំងពីនោះឡើយ គ្រាន់តែសារមួយ ដាស់តឿន ដល់ ប្រុសស្រីទាំងឡាយ បើមានភរិយានិងស្វាមីហើយគួរតែ មានក្តីសណ្តុះប្រពៃណី គ្នាទើបជីវិត្តមានសុខភក្ត្រ័មង្គល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Chandarith Meas បុរសវ័យប្រហែល៣០ឆ្នាំម្នាក់ បានបង្ហោះរូបកូន និងភរិយា ដ៏មានសម្រស់ផូរផង់ និងរូបផ្សេងទៀតរបស់ភរិយាដែលបានបង្ហាញនូវភាពស្និទស្នាល ភាពផ្អែមល្ហែមជាមួយគូរថ្មីដ៏មានសេចក្តីសុខបំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកខ្លួនឯងបង្ហោះរូបដ៏កំសត់អោបកូនប្រុស ប៉ុន្តែមិនបញ្ជាក់នៃការបែកបាក់គ្នានេះបណ្តាលមកពីភាគីខាងណាជាអ្នកសាងកំហុសនោះទេ។ តែមតិខ្លះបានយល់ឃើញថា អាចបណ្ដាលមកពីរឿង ២យ៉ាងដែលធ្វើឲ្យពួកគេឈានដល់ដំណាក់កាលនេះ ទី១-អាចខាងប្ដីដើម ចាកចោលភរិយា មានភាពសប្បាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហុឺហារនៅខាងក្រៅរហូតដល់ឈានដល់បែកបាក់ ទី២-អាចខ្លួនមិនមានធនធាន កត្តាស្មោះត្រង់ចាញ់ឥទ្ធិពលដុល្លារ ស្នេហ៍មិនឈ្នៈស្និទ ត្បិតអូនត្រូវការភាពទាន់សម័យ ក៏ហោះហើរចាកចោល ទៅរកទ្រនំថ្មីក្រែងស្រីបានសុខស្រួលជាងទ្រនុំចាស់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក៏យើងក៏ មិនអាចធ្វើការវាយតំលៃចំពោះដំណើររឿងជីវិតរបស់ពួកគេបានឡើយ មានតែពួកគេប៉ុណ្ណោះដែលឆ្លើយនូវចម្ងល់នេះបាន ប៉ុន្ដែសោកស្ដាយដោយមិនអាចទំនាក់ទំនងសុំការបំភ្លឺពីភាគីទាំង២បាន ខណៈពេលនេះបែរជាមានមនុស្សទី៣ចូលមក ដោយបន្សល់ទុកនូវកូនប្រុសម្នាក់ នៅខាងភាគីខាងស្រីគ្រប់គ្រង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះជាសាររបស់បុរសប្ដីដើមដែលប្រើប្រាស់អាខោនហ្វេសប៊ុករបស់ខ្លួនឈ្មោះ Chandarith Meas បាននិយាយថា «សូមផ្ញើសារផ្ដាំទៅបុរសជាប្ដីគេ បើមានប្រពន្ធល្អហើយថែទៅ ប្រយ័ត្នបាត់បង់ដូចរូបគាត់ និងជូនពរឲ្យប្រពន្ធមានសុភមង្គលជាមួយគ្រួសារថ្មី តែកុំធ្វើបាបកូនយើង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើគេស្វែងយល់ពីខ្លឹមសារនៃពាក្យដែលបានបង្ហោះមកនេះ ឃើញថា ខ្លឹមសារនេះពិតជាគួរឲ្យអាណិត ដែលមានប្រពន្ធល្អមិនចេះថែ ប្រយ័ត្នបាត់ប្រពន្ធដូចគាត់ សូមផ្តាំទៅមនុស្សប្រុសមួយចំនួនដែលជាប្តីគេ បើមានប្រពន្ធល្អហើយថែទៅ ប្រយ័ត្ន បាត់បង់ដូចគាត់បានដឹងថាស្តាយក្រោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្មានមនុស្សស្រីណាល្អជាងប្រពន្ធទេ ( ភាគតិច ) តែពេលនេះគាត់មានសុភមង្គលហើយ ខ្ញុំសប្បាយចិត្តណាស់ ដែលគាត់រើសបានមនុស្សដែលអាចមើលថែគាត់បាន ខ្ញុំសុំតែម្យ៉ាងទេ គឺសង្ឃឹមថាគេនិងមិនធ្វើបាបកូនខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេមើលឃើញថាមនុស្សមួយចំនួននៅសម័យសង្គមហ្វេសប៊ុកនេះហាក់ដូចមានការកែប្រែច្រើនណាស់មិនថាជាមនុស្សប្រុសឬស្រីនោះទេជួនកាលខាងស្រីក្បត់ខាងប្រុសជួនកាលខាងប្រុសក្បត់ខាងប្ដី ទោះបីខ្លួនបានរៀបការពេញច្បាប់តាមប្រពៃណីនិងមានកូនពីរបីទៅហើយក្ដីក៏ពួកគេអាចកែប្រែខ្សែជីវិតរបស់ពួកគេបានយ៉ាងងាយដែរដោយសារតែមធ្យោបាយនៃការទំនាក់ទំនងនាយុគសម័យនេះមានភាពងាយស្រួលបំផុតនោះ ៕ PNASIA​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​