ភ្នំពេញ ៖ ស្ដ្រីជាកូនបំណុលខ្លាំងដៃសម្បើមណាស់ខ្ចីលុយចងការគេចំនួន១០០០ដុល្លារដោយមានធ្វើកិច្ចសន្យាត្រឹមត្រូវប៉ុន្ដែទៅទារមិនដែលបានឡើយ លុះដល់ថ្ងៃកើតហេតុជាថ្ងៃណាត់ ម្ចាស់បំណុលបានបើកឡានទៅទារម្ដងទៀតតាមការណាត់នៅពេលទៅដល់ស្ដ្រីជាកូនបំណុលជើងខ្លាំងម្នាក់នោះបានយកកំប៉ុងដាក់សម ស្លាបព្រានិងចង្កឹះ

គប់ទៅលើម្ចាស់បំណុលនិងវាយទាត់ធាក់យ៉ាងចាស់ដៃនៅចំពោះមុខសមត្ថកិច្ចមូលដ្ឋាននិងអ្នកកាសែតដែលកំពុងចូលហូបអាហារនៅហាងនោះ ទោះសមត្ថកិច្ចចូលទៅឃាត់ក៏មិមស្ដាប់ចុងក្រោយហៅទៅសួរនាំនៅប៉ុស្ដិ៍បន្ទាប់ពីនិយាយគ្នាមិនត្រូវ ។

ហេតុការណ៍ នេះ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ប្រមាណ ៩ ព្រឹក ថ្ងៃ ទី ០៩ ខែតុលា ឆ្នាំ២០១៩ នៅ ចំណុច ហាង បាយ និង គុយទាវ មួយ កន្លែង យីហោ « យី អ៊ូ រីករាយ » ស្ថិត នៅ តាម បណ្តោយ មហាវិថី ឈ្នះ ឈ្នះ ជាប់ វត្ត អង្គ ក្រពើ ក្នុងភូមិ ត្រពាំង វែង សង្កាត់ គោករ ការ ខណ្ឌ ព្រែក ព្នៅ ។

ជន ដៃដល់ ដែល ប្រើ ហិង្សា នោះ ត្រូវ បាន នគរបាល ឲ្យ ដឹង ថា ឈ្មោះ លី លីភេទស្រី អាយុប្រមាណ ជាង ៤០ ឆ្នាំ ជា ថៅកែ ហាងខាងលើ ស្នាក់ នៅ កន្លែង កើតហេតុ ខាងលើ ( ជា កូនបំណុល ) ។ ចំណែក ជន រង គ្រោះ ឈ្មោះ ធា វី ភេទ ស្រី អាយុ ៣០ ឆ្នាំ ស្នាក់ នៅ ម្តុំ ផ្សារ ឈូក មាស ក្នុង សង្កាត់ ក្រាំងធ្នង់ ខណ្ឌ សែន សុខ ជា ម្ចាស់បំណុល ។

តាម សាក្សី បាន ឲ្យ ដឹង ថា នៅ មុន ពេល កើតហេតុ គេ ឃើញ នារី រង គ្រោះ បាន ជិះ រថយន្ត មួយ គ្រឿង ទៅ ទារប្រាក់ ពី ថៅកែ ហាង ដែល បាន ជំពាក់ ១ ពាន់ ដុល្លារ មិន សង ។

ខណៈនោះ ក៏ កើត មាន ទំនាស់ ពាក្យ សំដី គ្នា ហើយ ត្រូវ បាន ស្ត្រី ជា ថៅកែ ហាង ដេញ ចេញ និង បាន ទាញ កំប៉ុង ដាក់ ស្លាបព្រា សម និង ចង្កឹះ គប់ ទៅ លើ ម្ចាស់បំណុល និង បាន យក ទឹក ជះ ព្រមទាំង វាយ ទាត់ធាក់ទៅ លើ នារី ជា ម្ចាស់បំណុល ឡើងទ្រោម ខ្លួន នៅ ចំពោះ មុខ នគរបាល ប៉ុស្តិ៍ និង អ្នក ព័ត៌មាន ដែល បាន ចុះ ទៅ យក ព័ត៌មាន ករណី ចរាចរណ៍ ហើយ បាន ចូល ហូប បាយ ក្នុង ហាង នោះ ក៏ជួបហេតុការណ៍នេះតែម្ដង ។

តាម សាក្សី បានអោយ ដឹង ទៀត ថា នៅ ក្នុង សកម្មភាព ប្រើ ហិង្សា នោះនគរបាល ប៉ុស្តិ៍ ម្នាក់ ក៏ បាន ទៅ ឃាត់ តែ ថៅកែ ហាង រូប នោះ នៅ តែ បន្ត ប្រើ ហិង្សា ដោយ វាយ ទៅ លើ ម្ចាស់បំណុល និង ចាប់ បោក ដួល បោច សក់ ទាញ ទាត់ ធាក់ ហើយ ត្រូវ បាន នគរបាល ឃាត់ ។

តាម ស្ត្រី ជា ម្ចាស់បំណុល បាន ឲ្យ ដឹង ថា ឈ្មោះ លី លី នេះបាន ខ្ចីប្រាក់ ចងការ ចំនួន ១ ពាន់ ដុល្លារ តាំងពី ថ្ងៃ ទី ៤ ខែ មិ នា ឆ្នាំ ២០១៩ ដោយ ១០០ដុល្លារ ការ ៥ ដុល្លារ ។ បន្ទាប់ ពី ខ្ចី មក ការ ក៏ មិន ឲ្យ ដើម ក៏ មិ ឲ្យ ហើយ ចេះ តែ សន្យា ណាត់ ថ្ងៃនេះ ថ្ងៃ នោះនិងបានគេច វេសរហូត ។

ស្ត្រី រូប នោះ ក៏ បាន ឲ្យ ដឹង ទៀត ថា នៅ ព្រឹក ថ្ងៃ កើតហេតុ ដែល ជា ថ្ងៃ ណាត់ នាង ក៏ បាន ធ្វើ ដំណើរ ទៅ ទារប្រាក់ស្រាប់តែ ត្រូវ បានកូន បំណុល ប្រើ ហិង្សា មក លើ នាង តែ ម្តង ។ បន្ទាប់ ពី មាន អំពើ ហិង្សា រួចមកនារី រង គ្រោះ ក៏ បាន ធ្វើ ដំណើរ ទៅ ដាក់ ពាក្យបណ្តឹង នៅ ស្នាក់ ការ ប៉ុស្តិ៍ ដោយ ទារជំងឺចិត្តចំនួន ៥ ពាន់ ដុល្លារ ។ដោយឡែក ម្ចាស់ ហាង ក៏ ត្រូវ បាន នគរបាល ហៅ ទៅ ប៉ុស្តិ៍ ដើម្បី សាកសួរ ដែរ បន្ទាប់ ពី សម្របសម្រួល មិន ត្រូវ គ្នា នគរបាល បាន បញ្ជូន ទៅ កាន់ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បី ចាត់ការបន្ដតាមនីតិវិធី ៕ PNASIA