វៀតណាម៖ ប្រហែលជាប្រិយមិត្តមួយចំនួន នៅចាំនារីម្នាក់ ដែលធ្វើឲ្យ​បណ្តាសារព័ត៌មានបរទេស និងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល លើការផ្លាស់ប្តូរ រូបសម្រស់របស់នាងទាំងស្រុង ព្រោះតែរឿងកែសម្ផស្ស។

 

បើនិយាយបកក្រោយបន្តិច កាលពី១ឆ្នាំមុន នាង Phuong ត្រូវបានគេចាប់អារម្មណ៍​លើនាងយ៉ាងខ្លាំង ដោយសារតែ មុខរបស់នាង បានប្តូរទាំងស្រុង ពីមនុស្សស្រី ដែលមើលមិនយល់ ក្លាយជាស្រីស្អាតក្នុងមួយពព្រិចភ្នែក។ ជាពិសេស នាងក៏បាននិយាយដែរថា លើមុខរបស់នាង គឺកែសម្ផស្ស ឡើងសុះសាច់ មិនថាភ្នែក ច្រមុះ មាត់​ និង ចង្ការ ទម្រាំបានស្អាតបែបនេះ ហើយនាងធ្វើបែបនេះ ក៏ព្រោះតែ​ ចង់ផ្គាប់ចិត្តស្វាមីរបស់នាង មិនចង់ឲ្យមហាជនចំអន់ស្វាមីនាង ថាបានប្រពន្ធមុខអាក្រក់នោះទេ។

រូបភាព មុនពេលកែសម្ផស្ស

 

រូបភាព មុនពេលកែសម្ផស្ស

រូបភាព មុនពេលកែសម្ផស្ស
ប៉ុន្តែមិនបានប៉ុន្មានឆ្នាំផង នារីរូបនេះ ក៏បានធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មី កាលពីប៉ុន្មានថ្ងៃមុននេះ ដោយរូបនាង បានបង្ហោះរូបថតប៉ុន្មានសន្លឹក​ ដោយបង្ហាញសភាពមុខរបស់នាង សុទ្ធតែស្នាមក្រហម និងមានចេញឈាមបន្តិចៗផងដែរ តែមិនប្រាប់ហេតុផលថា មកពីមូលហេតុអ្វីនោះទេ គ្រាន់តែនិយាយថា ស្នាមរបស់នាង នៅលើមុខ អាចនឹងសះស្បើយក្នុងរយៈពេលយូរ ដោយសារតែ​សាច់មុខនាងស្តើងពេក និងពេលនេះ ខ្ទង់ច្រមុះ ក៏មានសភាពឈឺខ្លាំងទៅៗ។ ហើយក្រោយមានបញ្ហានេះកើតឡើង នាងក៏មានបញ្ហាផ្លូវចិត្តបន្តិចបន្តួចផងដែរ ព្រោះតែរយៈពេលខ្លីពេក ដែលនាងបានស្អាត ដូចជាគេឯង។

ក្នុងនោះដែរ ក៏មានមនុស្សជាច្រើន បាននាំគ្នា​ បញ្ចេញគំនិតផ្សេងៗគ្នា ដោយអ្នកខ្លះ បានគិតថា ដូចជា នាងអាចជាដួលម៉ូតូច្រើនជាង ព្រោះស្នាមបែបនេះ មិនមែនមកពីបញ្ហាកែសម្ផស្សនោះទេ។

យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមភាគច្រើន ក៏បានបង្ហាញភាពសោកស្តាយសម្រស់របស់នាងផងដែរ ដែល​ខំកែសម្ផស្ស ទម្រាំបានស្រស់ស្អាត បែរជាពេលនេះ មានបញ្ហា យ៉ាងដូច្នេះទៅវិញ៕