ភ្នំពេញ៖ បច្ចុប្បន្ននេះសង្គមកាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទៅតាមបច្ចេកវិទ្យា ដែលកាន់តែទំនើប ហេតុដូច្នេះហើយជីវភាពរបស់មនុស្សសព្វថ្ងៃក៏មានភាពល្អប្រសើរនិងទាន់សម័យយ៉ាងខ្លាំងផងដែរ។

 

 

ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏មនុស្សគ្រប់គ្នា មិនមែនសុទ្ធតែអាចមានជីវិតរស់នៅតាមបែបទាន់សម័យដូច្នេះទាំងអស់គ្នានោះដែរ គឺវាក៏ស្ថិតទៅលើការតស៊ូប្រឹងប្រែងដ៏ខ្ពស់ ដើម្បីទទួលបានជីវិតមួយ ដែលមានជីវភាពរស់នៅយ៉ាងសម្បូរបែបតាមបំណងរបស់ខ្លួន។

ជាក់ស្តែងបើយើងក្រឡេកទៅមើលភាពតស៊ូមិនចុះចាញ់នេះវិញ អ្នកនាង Nunanit បានក្លាយទៅជានារីដ៏ជោគជ័យម្នាក់ក្នុងពេលបច្ចុប្បន្ន ដោយមានទ្រព្យសម្បត្តិស្តុកស្តម្ភត្រឹមអាយុទើបតែ ២៤ ឆ្នាំប៉ុណ្ណោះ។

ដោយសារតែមានភាពជោគជ័យខ្លាំង អ្នកនាង Nunanit ក៏បានទទួលប្រិយភាពយ៉ាងខ្លាំង ជាពិសេសគឺនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានអ្នកស្គាល់ស្រីស្អាតម្នាក់នេះជាច្រើននាក់តាមរយៈការលក់ផលិតផលថែរក្សាសម្រស់។

ហើយម្យ៉ាងទៀត អ្នកនាងក៏បានបង្ហាញប្រាប់ថា ទម្រាំដល់ពេលនេះខ្លួនបានឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់មានទាំង ការមើលងាយ ការប្រមាថ ការបង្អាក់ទឹកចិត្ត ការមួលបង្កាច់ ស្គាល់ជាមួយដៃគូប្រកួតប្រជែងថោកទាប ស្គាល់ការអំណត់ ហើយបទពិសោធន៍សំខាន់បំផុត ក្នុងការអភិវឌ្ឍន៍មុខជំនួញពីបាតដៃទទេដល់មានប៉ុណ្ណេះ ព្រោះជាការខិតខំលក់ ដោយកម្លាំងញើសឈាម ដែលចាប់ផ្ដើមពីបាតដៃទទេរហូតមក។

អ្នកនាង Nunanit
គួរឱ្យដឹងផងដែរថា សព្វថ្ងៃអ្នកនាង Nunanit កំពុងមានមុខជំនួញធំៗចំនួន ៣ ក្នុងដៃគឺរួមមានដូចជា៖

ទី១៖ ដាក់ជួលឡានចំនួន ៣០ គ្រឿង ដែលមានតម្លៃខ្ទង់លានដុល្លារ
ទី២៖ លក់គ្រឿងសម្អាងម៉ាក Vess និងសាប៊ូផ្ដាច់មុខតាមអនឡាញ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ទាំងប្រុសទាំងស្រីមិនថានៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ
ទី៣៖ ជំនួញធំជាងគេ គឺត្រៀមបើកហាងលក់គ្រឿងសង្ហារឹមដ៏ធំមួយទៀត នៅក្នុងប្រទេសកម្ពុជា។

ហេតុដូច្នេះ ទើបអ្នកដែលបានស្គាល់នាងសុទ្ធតែសរសើរថាត្រឹមអាយុ ២៤ ឆ្នាំសោះតែអាចធ្វើជំនួញទទួលបានភាពជោគជ័យ ហើយក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ពិតជាមិនធម្មតាមែន។

ហើយទៅថ្ងៃអនាគតអ្នកនាង Nunanit ក៏ថានឹងមានគម្រោងបង្កើតនូវរោងចក្រសិប្បកម្មផលិតគ្រឿងសង្ហារឹម នៅក្នុងប្រទេសកម្ពុជាយើងដោយផ្ទាល់តែម្តង ដោយកាត់បន្ថយការនាំចូលគ្រឿងសង្ហារឹម នានាមកពីបរទេសនោះទេ។ អ្នកនាងថាការបង្កើតនូវរោងចក្រនេះក៏សង្ឃឹមថា នឹងអាចជួយបង្កើតការងារបានមួយផ្នែកធំដល់ប្រជាពលរដ្ឋខ្មែរ ដែលពុំទាន់មានការងារសមរម្យធ្វើផងដែរ។

ទន្ទឹមនឹងនេះអ្នកនាង Nunanit ក៏ជានារីម្នាក់ដែលមានប្រជាប្រិយភាពខាងសរសេរអត្ថបទអប់រំ ហេីយក៏ជាសប្បុរសជនឆ្នើមមួយរូបនៅក្នុងសង្គមទៀតផង៕