លោកអ្នកប្រកដជានឹងបានប្លែកភ្នែកជាមួយនឹងខ្សែភាពយន្តខ្មែរថ្មីរឿង ”បន្តោងឆ្នាំងដី” ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់នៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាបនៅថ្ងៃទី ១៥ ខែវិច្ឆកា ឆ្នាំ២០១៨ខាងមុខនេះ។ ក្នុងខ្សែភាពយន្តនេះផងដែរក៏មានការចូលរួមសម្តែងពីកំពូលអ្នកសារព័ត៌មានលោកK01 និង លោកសុវណ្ណ រិទ្ធី ព្រមទាំងតារាកិត្តិយសល្បីៗផ្សេងទៀតផង។ លោកពាក់មីដែលជាតារាកំប្លែងដែលមានប្រជាប្រិយភាពក៏បានសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ជួយគាំទ្រនូវខ្សែភាពយន្តនេះផងដែរ “សុំលាក់តួk01 និង តួអគ្គនាយកTVFB (សុវណ្ណ រិទ្ធី) សិន🙏🙏នេះជាលើកទី១ ហើយដែលពួកគាត់ជាអ្នកសារព័ត៌មានបានបញ្ចេញសមត្ថភាពនៅក្នុងខ្សែភាពយន្តខ្មែរលើកដំបូងបំផុត នៅក្នុងរឿង”បន្តោងឆ្នាំងដី” ហើយក៏ជារឿងខ្មែរទី១ ដែលប្រមូលផ្ដុំដោយតារាច្រើនអាជីពរួមគ្នាបង្កើតចំណីអារម្មណ៍ថ្មីជូនបងប្អូនទស្សនិកជន​។
ចាប់បញ្ចាំងនៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ
រោងភាពយន្តទាំងអស់នៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។
អរគុណបងប្អូនខ្មែរ​ ដែលជួយគាំទ្រសិល្បៈខ្មែរ”