ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពល បាន ដាស់តឿន មន្ត្រីក្រោមឱវាទ ខ្លួន កុំ ធ្វើការ រួច តែ ពី ដៃ និង កុំ ក្រអឺតក្រទម ពេល បាន ឡើងបុណ្យស័ក្ដិ ។ នៅមុខ ថ្នាក់ដឹកនាំ និង មន្ត្រីក្រោមឱវាទ ក្នុង ពិធី បូកសរុប ការងារ ឆមាស ទី ១ និង ប្រកាស តែងតាំង មន្ត្រីរាជការ ក្រសួង រ៉ែ និង ថាមពល នៅ ថ្ងៃទី ១៦ ខែកក្កដា លោក ស៊ុយ សែម បាន ថ្លែង ដូច្នេះ ថា ៖« បាន បុណ្យស័ក្ដិ កុំ ប្រែធាតុ អនាគត មិនល្អ ទេ ។ ពេល នៅ បុគ្គលិក ដូចគ្នា មិន អ្វី ទេ សប្បាយ ល្អូកល្អិន ដល់ ឡើងបុណ្យ បន្តិច ក្រអឺត បន្តិច ឡើងបុណ្យ បន្តិច ក្រអឺត បន្តិច » ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង រ៉ែ រូបនេះ បាន ជំរុញ ដល់ ថ្នាក់ដឹកនាំ អង្គភាព និង មន្ត្រីក្រោមឱវាទ ប្រឹង ធ្វើការ ដោយ ស្មារតី ទទួលខុសត្រូវ ។ លោក ស៊ុយ សែម មានប្រសាសន៍ បែបនេះ ថា ៖« ខ្ញុំ សុំ ឲ្យ មន្ត្រី ទាំងអស់ ប្រមូល ស្មារតី បញ្ញាញៀន ខិតខំ បំពេញភារកិច្ច របស់ខ្លួន ឲ្យ បានល្អ ក្នុង ស្មារតី ទទួលខុសត្រូវ កុំ ធ្វើ ឲ្យ រួច តែ ពី ដៃ »៕