​បើប្រិយមិត្តទាំងអស់គ្នានឹកឃើញដល់តារាចម្រៀង Michael Jackson គឺប្រាកដជានឹកឃើញ​ទៅដល់​ក្បាច់​រាំ​​​រអិលជើង​ដូច​ប្រេង​​ជើង​សឹង​មិន​ជាប់​ដី​ដែល​គេ​ហៅ​ថា Moonwalk ហើយ​មួយ​រយៈ​ពេលចុង​ក្រោយ​នេះ ផងដែរក្បាច់​រាំ​របស់​តារាចម្រៀង Michael Jackson​ត្រូវ​បាន​គេ​យកមក​​​​​​​រៀន​រាំ​នៅពាសពេញ​ពិភពលោក ក្នុងនោះក៏មាន​​​ប្រទេស​កម្ពុជាយើង​​ផងដែរ។

ពេលនេះ​តារា​មួយ​ក្រុម​ជា​ជនជាតិ​ឥណ្ឌា ក៏បាន​ឡើង​បង្ហាញ​អំពី​សមត្ថភាព​រាំនៅ​លើ​ឆាក​ដ៏​អស្ចារ្យ​នៅក្នុង​កម្ម​ច​វិធី SHOWTIME APOLLO ​ដែល​ជា​កម្មវិធី​​ដ៏​ធំ​មួយ​ ​ជាមួយ​នឹង​ពី​ធី​ករ​ក៏​ល្បីឈ្មោះ​​ពោ​ពេញ​ទៅ​ដោយ​បទពិសោធន៍​ក្នុង​ការ​និយា​យបែប​កំប្លែង​ជាមួយ​បេក្ខជន​​នានារឹតតែធ្វើអោយទស្សនិជនទប់សំណើចមិនបាន​។

ក្រុម​មួយនេះ​មានឈ្មោះ​ថា SHRAEY KHANNA មាន​សមាជិនចំនួន​ប្រាំ​នាក់​ដែល​សុទ្ធតែ​ជា​កំលោះ​ សាច់ដុំសង្ហា​ៗទាំងអស់។

មុន​ពេល​បញ្ចេញ​សមត្ថភាព​រាំ​ ពួកគេ​​បាន​ប​ង្កើរនូវបរិយាកាស​សប្បាយ​រីករាយ​ដល់​ទស្សនិកជន​ឲ្យ​សើច​ហ៊ោ​ពេញ​ឆាក​ពេល​ពិធីករ​បាន​សួរ​សំណួរ​ខ្លះ​ៗ​ទៅកាន់​​ពួកគេ។ ការ​រាំ​ប្រៀប​ដូចជា​មនុស្ស​យន្ត ឬ​ហៅ​ថា រ៉ូបូត ​កាយវិការ​ពិតជា​ស្រុះ​​គ្នា​បាន​យ៉ាង​ល្អ តែបើ​និយាយ​ពី​ក្បាច់​រាំ​អូស​ជើង​ Moonwalk ដូច Michael Jackson ​វិញ​ ពិតជា​គួរ​ឲ្យ​សរសើរ​ គឺ​រាំ​ស្ទើរ​តែ​ដូច​ម្ចាស់​ដើម​​។​