នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​បំផុត​មួយ ដែល​អ្នកជិះ​កង់​ម្នាក់​ត្រូវ​រថយន្ត​១​គ្រឿង​បើក​បុក​យ៉ាង​សាហាវ បណ្តាល​ឲ្យ​ទាំង​មនុស្ស កង់ ត្រូវ​ផ្ទប់​នឹង​ដើមឈើ និង​របង​ផ្ទះមួយ ស្ថិតក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ។​

​យោងតាម​ប្រភពព័ត៌មាន ហេតុការណ៍​ដ៏​សាហាវ​នេះ ត្រូវបាន​បង្កឡើង​ដោយ​អ្នកបើកបរ​ជា​ក្មេងស្រី​អាយុ ១៣ ឆ្នាំ ម្នាក់ ។ មុនពេល​កើតហេតុ ក្មេងស្រី​នោះបាន​យក​រថយន្ត​ឪពុកម្តាយ​របស់​នាង​ដោយ​គ្មាន​ការអនុញ្ញាត និង​បើក​ចេញ​ក្នុង​ល្បឿន​ដ៏​លឿន រហូត​កាត់​ជ្រុង​ផ្លូវ​មួយ ប៉ុន្តែ នៅពេល​បត់ បាត់បង់​ម្ចាស់​ការបើកបរ ក៏​ជ្រុល​បុក​អ្នកជិះ​កង់​ម្នាក់​ទាំង​កម្រោល​យ៉ាង​សាហាវ​បំផុត ។​

​ជនរងគ្រោះ​ជា​អ្នកជិះ​កង់​អាយុ ៥២ ឆ្នាំ ត្រូវ​ទើរ​នៅលើ​ក្បាល​រថយន្ត​ជាច្រើន​ម៉ែត្រ រហូត​ផ្ទប់​នឹង​ដើមឈើ និង​ទ្វារផ្ទះ​អ្នកស្រុក​គួរ​ឲ្យ​ស្លុតរន្ធត់​បំផុត ។​

​ភ្លាមនោះ ផ្សែង​ត្រូវ​បានឃើញ​ហុយ​យ៉ាង​ទ្រលោម​ចេញពី​រថយន្ត ខណៈ​អ្នកបើក​បរជា​ក្មេងស្រី​ម្នាក់ បន្ទាប់មក​ក៏​ចាក​ចេញពី​ក្នុង​រថយន្ត និង​ដួលសន្លប់​ទៅនឹង​ដី​តែម្តង ។​

​ពិតជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មែន ព្រោះតែ​ប៉ុ​ន្មា​វិនាទី​ក្រោយមក បុរស​អ្នកជិះ​កង់​ត្រូវបាន​ងើប​ក្រោក​ឡើង​ពីមុខ​រថយន្ត ដោយ​ហាក់ដូចជា​ពុំមាន​រងរបួស​អ្វី​គួរ​ឲ្យ​ធ្ងន់ធ្ងរ​នោះទេ ។​

​ទោះយ៉ាងណា ពួកគេ​ត្រូវបាន​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ São José Do Avaí ភ្លាមៗ​ផងដែរ ដោយ​អ្នកភូមិ​ដែល​មានការ​ស្លុតរន្ធត់​យ៉ាងខ្លាំង ៕

សូមទស្សនាវីដេអូខាងក្រោម៖