កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលមានការចុះផ្សាយព្រោងព្រាត និងមានការរិះគន់ខ្លាំងចំពោះការស្លៀកពាក់របស់ អតីត Freshie កញ្ញា ថៃ នារីសុជាតា (Fi yata) កូនស្រីលោកអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងអ្នកស្រី ងិន ម៉ានីយ៉ា។ ក្រោយពីមានការរិះគន់ ដោយប្រើប្រាស់ពាក្យមិនសមរម្យដល់កូនស្រីរបស់ខ្លួន អ្នកស្រី ងិន ម៉ានីយ៉ា បានបង្ហោះសារឆ្លើយតបទៅកាន់ពាក្យរិះគន់ ដោយអ្នកស្រីបានសរសេរថា៖

“សួស្ដីថ្ងៃសៅរ៍ទី29.09.2018 សួស្តីបងប្អូនប្រិយមិត្តទាំងអស់នៅក្នុងប្រទេសកម្ពុជានិងនៅក្រៅប្រទេសជាទីគោរពរាប់អាន ប៉ុន្មានថ្ងៃនេះខ្ញុំដូចជាឃើញគេជេរកូនខ្ញុំមិនចេះឆ្អែតសោះ។ អញ្ចឹងបានជាថាអំពើល្អគេមើលមិនសូវឃើញតែបើអំពើមិនគប្បីម្នាក់ម្នាក់ Share ដាច់ដៃចោល ហាហា មានទាំងអ្នកឆ្លៀតឱកាសតែៗស្ករៗអ្នកមិនដឹងខ្យល់អីក៏ត្រដរ Comment ដែរ។ តើអំពើល្អពួកអ្នកឯងដែលគាំទ្រដល់ថ្នាក់ហ្នឹងទេ? មានចាំក្មេងស្រីម្នាក់នេះទេ នៅពេលដែលតារាថៃផុសរូបកម្ពុជាអាក្រក់ មើលងាយកម្ពុជា។ តើមានអ្នកណាចេញមុខតតាំងឈ្លោះយកកិត្តិយសឲ្យប្រទេសកម្ពុជាមកវិញបាន ទាំងខ្លួនឯងកំពុងរស់នៅប្រទេសគេ តើពួកអ្នកមានដែល ផ្ដល់កម្លាំងចិត្តផ្ដល់កិត្តិយសដល់ក្មេងស្រីម្នាក់នេះទេ? គឺតិចណាស់ៗព័ត៌មានក្នុងស្រុកចុះផ្សាយ។ ពេលដែលកូនខ្ញុំត្រឡប់មកវិញពួកអ្នកឯងមានបានទៅអរសាទរនាងទេក្រៅពីខ្ញុំនិងគ្រួសារខ្ញុំប៉ុន្មាននាក់នេះ?ហើយខ្ញុំចង់សួរថាតើពួកអ្នកមានបើកភ្នែកមើលទេនេះកូនខ្ញុំស្លៀកហូលផាមួងទៅសំពះលោកនៅវត្តមានយកមកចុះផ្សាយទេ? តែសម្រាប់កូនខ្ញុំស្លៀកឈុតងូតទឹកនៅមាត់សមុទ្រ បែរជាអ្នកឯងយកមកចុះផ្សាយព្រោងព្រាត?ដើម្បីតែផលប្រយោជន៍ពួកអ្នកឯងហ៊ានវាយប្រហារក្មេងស្រីម្នាក់តើក្នុងក្បាលមានខួរជាមនុស្សទេ?

 

ខ្ញុំក៏អ្នកកាសែត សារព័ត៌មានម្នាក់ដែរតាំងពីពួកអ្នកឯងមិនទាន់កើតក្បាលមកម្ល៉េះ ពួកអ្នកឯងស្គាល់ ជំនាន់កាសែត 4 ទំព័រសខ្មៅ 2 សន្លឹកនោះទេ?? មានឈ្មោះថាភ្នំពេញថ្មី មិនស្គាល់ទេ ព្រោះអ្នកឯងមិនទាន់កើតមកនៅឡើយមែនទេ? ខ្ញុំស្គាល់វិជ្ជាជីវៈនេះច្បាស់លាស់ណាស់ ហើយក៏មិនយកវិជ្ជាជីវៈនេះទៅជាន់ឈ្លីនរណាម្នាក់ដើម្បីជាផលប្រយោជន៍ ខ្លួនឯងដែរហើយគ្រួសារមួយនេះក៏បានជួយប្រទេសនេះច្រើនដែរ។ សូមកុំឱ្យក្មេងមានអារម្មណ៍ថាស្អប់ប្រទេសខ្លួនឯងស្អប់ប្រជាជនខ្លួនឯងស្អប់ជាតិសាសន៍ខ្លួនឯង។ មានអ្នកខ្លះឆ្លៀតឱកាសពេលនេះសងសឹកនិង share សរសេរពាក្យបញ្ឈឺបញ្ឆិតបញ្ឆៀងព្រោះតែពួកគេធ្វើមិនបានផលប្រយោជន៍ពីកូនខ្ញុំ បោកក្មេងមិនបានមែនទេមនុស្សចាស់?

ហើយមានអ្នកខ្លះថា កូនខ្ញុំមានកូនអត់ប្តី? អញ្ចឹងបានន័យថាអ្នកឯងមិនស្គាល់គ្រួសារខ្ញុំច្បាស់នៅឡើយទេកុំប្រកាច់ចេញមុខនិយាយផ្ដេសផ្ដាស កូនខ្ញុំរៀបការក្រាបក្បាលដល់កន្ទេលត្រឹមត្រូវ ទទួលភ្ញៀវ 100 តុនៅកោះពេជ្រគិតតែខ្លួនឯងវិញទៅសងគុណឪពុកម្ដាយហើយឬនៅតិចផើមអត់ប្ដីណា ហាហា។ អ្វីដែលចង់និយាយគឺមានច្រើនទៀតប៉ុន្តែខ្ញុំគិតថានិយាយត្រឹមប៉ុណ្ណេះសិនបានហើយចាំមើលបន្តទៀតបងប្អូនតើមានអ្វីន្លះទៀតខ្ញុំតបស្នងវិញទេ? អរគុណនិងស្វាគមន៍ចំពោះការ Like & Share Comment របស់បងប្អូន”៕