ខេត្តព្រះសីហុន៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន ដោយកាត់ផ្ទៃបឹងមួយចំណែកសំរាប់ធ្វើការអភិវឌ្ឍន៍ និងមួយភាគធំទៀតសំរាប់កែលម្អរអោយទៅជាសួនរមនីយដ្ឋានទេសចរណ៍ ។

នៅក្នុងគម្រោងដែលបានគ្រោងទុក ក៍មានសាងសង់នូវផ្លូវកាត់ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ ។ ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងអោយក្លាយទៅជារមនីយ៍ដ្ឋានទេសចរណ៍ កំសាន្តដែលមានភាពទាក់ទាញសំរាប់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត ។

ចំពោះប្រភពទឹកស្អាត ដែលត្រូវផ្គត់អោយការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ​ ត្រូវបានយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់​ ដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានគោករាក់ និងបាត់បង់គុណភាព៕