តាម AFP កាលពី ថ្ងៃទី ២ មិថុនា កន្លងទៅនេះ ប៉ូលីស ភូមា ម្នាក់ ត្រូវបាន ចាប់ខ្លួន ក្រោយពេល គេ រកឃើញថា បាន លួច ប្តូរ កញ្ចប់ គ្រឿងញៀន ប្រភេទ ម៉ា ទឹកកក ដោយ សាជូ ឬរបស់គ្រឿងញៀនក្លែងក្លាយយកទៅដុតចោល។

តាម ប្រភព ដដែល បាន ឲ្យ ដឹងថា នៅ ថ្ងៃទី ៤ មិថុនា ពេល ត្រួតពិនិត្យ កញ្ចប់ គ្រឿងញៀន ដើម្បី ដឹកយក ទៅ កម្ទេចចោល នាឱកាស ទិវា ពិភពលោក ប្រឆាំង គ្រឿងញៀន ២៦ មិថុនា គេ បាន រកឃើញថា កញ្ចប់ គ្រឿងញៀន ៦៤ កញ្ចប់ ក្នុងចំណោម ១០៣ កញ្ចប់ ជា គ្រឿងញៀន ក្លែងក្លាយ ។

ម៉ា ទឹកកក ទាំងនេះ ១ កញ្ចប់ មាន ទម្ងន់ ១ គីឡូ ។ គេ បាន យកសា ជូ មក ជំនួស ។
គួររម្លឹកថា ភូមា ជា ប្រទេស ផលិត ម៉ា ទឹកកក ដ៏ ធំ បំផុត នៅលើ ពិភពលោក នាំមក នូវ ប្រាក់ចំណូល រាប់ពាន់ លាន ដុល្លារ ដល់ បណ្តាញ គ្រឿងញៀន នៃ ប្រទេសមួយ នេះ ។
អាច ថា វា ជា មេរៀន មួយ សម្រាប់ អនុវត្ត មុន ដឹកជញ្ជូន គ្រឿងញៀន យកទៅកម្ទេចចោល ៕