ប្រិយមិត្តមួយចំនួនច្បាស់ជាជ្រាបរួចមកហើយថាអ្នកច្នៃម៉ូតលោក Remy Hou បានដឹកនាំអ្នកបង្ហាញម៉ូតវ័យក្មេងជាច្រើនជាពិសេសគឺ​កូន​ខ្មែរ​កាត់​បារាំង​កញ្ញា Marianne Clais ហៅ ម៉ា​យ៉ា ទៅសហរដ្ឋ​អា​មេ​រិ​ក ដើម្បី​បង្ហាញ​ម៉ូ​ត​កម្រិត​អន្តរជាតិ។ ដោយលោកបាននាំយកនូវសម្លៀកបំពាក់ គ្រឿងលម្អប្រមាណជា៩ឈុត ជាផលិតផលច្នៃចេញពីសូត្រខ្មែរ ដើម្បីយកទៅដើរបង្ហាញនៅក្នុងរដ្ឋតិចសាស់ ដែលមានការចូលរួមពីសំណាក់អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​មក​ពី​៥​ប្រទេស​ចូលរួម​មាន​ប្រទេស​ឥណ្ឌា ឌូ​បៃ ប៉ា​គី​ស្ថាន សហរដ្ឋអាមេរិក និង​កម្ពុជា។ ដោយកូន​ខ្មែរ​កាត់​បារាំង​កញ្ញា Marianne Clais វ័យ១៦ឆ្នាំ បានដើរបង្ហាញនូវឈុតប្រពៃណីរបស់ខ្មែរ ដែលមានមកុដអប្សរា ច្នៃលាយជាមួយនឹងរ៉ូបរាត្រីបែបទំនើប ធ្វើឲ្យមហាជនជាច្រើនបានសម្តែងការកោតសរសើរជាខ្លាំងចំពោះលោក Remy Hou បានចំណាយពេលវេលា ថវិកា ដើម្បីកែច្នៃឈុតដែលមានសោភ័ណភាព និងទាក់ទាញបែបនេះ៕