ខេត្តព្រះសីហនុ៖ ចាប់តាំងពីមានការវីនិយោគរបស់ជនជាតិចិននៅក្នុងខេត្តព្រះសីហនុបានធ្វើអោយមានភាពអណាធិបតេយ្យជាច្រើនបានកើតឡើង តែមានរឿងល្អមួយដែលគឺធ្វើអោយហាងឆេងដីនៅខេត្តមាត់សមុទ្រនេះឡើថ្លៃកប់ពពក។

តែថ្មីៗនេះបានធ្វើអោយសិស្សនិងគ្រូនៅសាលា ឡាយហ្វស្រឡាំងកាំងនៅពេលមានបុគ្គលមួយរូបបានកាន់ប្លង់ស្រប់ច្បាប់មួយថាសាលាដែលមានភាពល្បីល្បាញជាង២០ឆ្នាំមកហើយនេះជាកម្មសិទ្ធរបស់ខ្លួន។

សិស្សនិងគ្រូបាននិយាយថា៖  អ្នកដែលទិញដីនៅកំពង់សោមមេត្ដាប្រយ័ត្នតិចព្រោះកឺកឺចូលក្រុងហើយស្រួលមិនស្រួល ជនខិលខូចមួយចំនួនថា ជាដីរបស់គេទៅវិញ ដូចសាលាlifeជាដើម សាលាល្បីតាំងពីយូរ បើកដំណើរការជិត20ឆ្នាំហើយ សាលាដ៏ល្បីល្បាញយូរណាស់ហើយ សួរអ្នកនៅកំពង់សោមមើលអ្នកណាមិនស្គាល់សាលាlife?? មានអគារខ្ពស់ៗ មានការប្រកួតបាល់ទាត់ខេត្ដក៏រើសតារាងបាល់ដីនៅសាលាlifeប្រកួតដែល ហើយបើជាដីរបស់អ្នកឯងយូរហើយមិនមកយកចាំបាច់យកពេលចិននៅកំពង់សោមចូលមកច្រើន??? កុំប្រើពាក្យថាមិនដឹងខ្ញុំអត់ជឿទេព្រោះសាលាបើកយូរហើយ ហើយអ្នកឯងអត់ដែលចុះមកមើលដីរបស់ខ្លួនឯងទេឬ?? ឬ20ឆ្នាំទើបមកមើលម្ដង😂😂😂។

ក្នុងនាមខ្ញុំជាសិស្សនឹងពលរដ្ឋដែលរស់នៅក្នុងខេត្ដព្រះសីហនុពិតជាមានអារម្មណ៍ថាឈឺចាប់ខ្លាំងណាស់ សូម្បីតែសាលាដែលផ្ដល់ចំណេះដល់កូនខ្មែរ រួមទាំងការអប់រំយ៉ាងល្អ ស្រាប់តែនៅសុខៗលេចមុខអ្នកផ្សេងថាសាលាយកដីរបស់គេ សួរថាឈឺទេ ?? សាលានេះកសាងឡើងដោយជនជាតិកូរ៉េ អ្វីដែលគាត់ផ្ដោតសំខាន់លើគុណភាពអប់រំ ចង់អោយកូនខ្មែរមានចំណេះដឹងដើម្បីប្រកួតជាមួយបរទេស ហៃបើនៅសុខៗមានរឿងបែបនេះតើអោយជនជាតិណាមកជួយខ្មែរទៀត.។

ខ្ញុំសង្ឃឹមថានឹងមានការដោះស្រាយអោយសាលារបស់ខ្ញុំដោយភាពត្រឹមត្រូវ មិនលំអៀងទៅលើអ្នកណាទាំងអស់ សូមកុំអោយសទៅជាខ្មៅ ខ្មៅមកជាសវិញអោយសោះ។ ខ្ញុំជឿជាក់លើសាលាខ្ញុំថាគាត់មិនយកដីរបស់អ្នកណាមកធ្វើជារបស់ខ្លួនទេ ទោះខ្ញុំរៀនទើបតែបាន2ឆ្នាំប៉ុន្ដែបេះដូងនឹងចិត្ដដែលគ្រូបង្រៀននៅទីនោះសុទ្ធតែចិត្ដបរិសុទ្ធជាហេតុដែលធ្វើអោយខ្ញុំជឿជាក់100%ថារាល់បរិវេណក្នុងសាលាគឺជាដីរបស់សាលា100%៕