​នៅរ​លើ​បណ្តាញ​សង្គម​កន្លងមក ឃ្លីប​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី “​មហិច្ឆតា​អស្ចារ្យ​” ខណៈ​សង្ឈ​ថៃ​មួយ​អង្គគង់​តាំងស​ម្មា​ធិ​នៅក្នុង​ខ្ទះ​ខ្លាញ់​ដ៏ “​ក្តៅ​” ។ មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល ហើយ​សម្តែង​ការគោរព​សក្ការៈ ។​

​ប៉ុន្តែ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ថៃ Jessada Denduangboripant នៃ​សកល​វិទ្យាល័យ ជូឡា​ឡុងកន (Chulalongkorn) បាន​ស្រាយ​បញ្ជាក់ថា វា​ជា​ទង្វើ “​ក្លែងក្លាយ​” ហើយ​លោក​ថែមទាំង​បាន​បង្ហោះ​រូបភាព​បកស្រាយ​លើ​គណនី Youtube របស់​ខ្លួន​ថែមទៀត ។​

​លោក​ឲ្យដឹងថា ថ្វី​ត្បិត​តែ​ខ្ទះ​ខ្លាញ់​ត្រូវបាន​គេ​ដុត​ភ្លើង​ដាំ ប៉ុន្តែ​ប្រេង​នៅក្នុង​នោះ​ពុំ​បាន​ពុះ​ទេ ព្រោះថា ខ្ទះ​ខ្លាញ់​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​វត្ថុ​ធាតុ​ពិសេស ហើយ​រៀបចំ​ជា ២​ស្រទាប់ ដើម្បី “​បង្ខាំង​កំដៅ​” ។ ចន្លោះ​នោះ​អាច​ត្រូវបាន​គេ​ដាក់​ទឹក​ចូល ហើយ​ទឹក​វា​នឹង​ស្រូប​យក​កម្តៅ រីឯ​ប្រេង​ពុំ​មាន​កម្តៅ​អ្វី​ទេ ។​

​សាស្ត្រាចារ្យ Jessada នៅ​បាន​ចង្អុល​ប្រាប់​ពី​របៀប​សម្រាប់​ត្រួតពិនិត្យ​មើល​យ៉ាង​ងាយ ដោយ​គ្រាន់តែ​យក​ប្រដាប់​វាស់​សីតុណ្ហភាព​ដាក់​ក្នុង “​ប្រេង​” នោះ ការពិត​នឹង​ត្រូវ​បាន​ស្រាយ​បញ្ជាក់ ។ ម្យ៉ាងទៀត​ប្រភេទ​រុក្ខជាតិ​នៅក្នុង​ខ្ទះ​ជា​ប្រភេទ​កាត់​បន្ថយកម្តៅ និង​ធ្វើឲ្យ​អ្នកទស្សនា​មើលទៅ​គួរឲ្យ​…​ខ្លាច ។​

​ចុះ​ប្រិយមិត្ត​វិញ​? នេះ​ពុំមែន​ជា​ការប្រមាថ​ទេ តែ​វា​ជា​ការវិភាគ​បែប​វិទ្យា​សា​ស្រ ដើម្បី​ដឹង​ថា ពិត ឬ​ក្លែងក្លាយ​?

​យ៉ាងណា​ក៏​វា​គួរ​ឲ្យ​ទស្សនាដែរ មែន​ទេ​ប្រិយមិត្ត​!