បន្ទាប់ពីប្រឡាយបង្ហូរទឹកមួយកំណាត់ត្រូវបានមានលុយម្នាក់ដែលត្រូវបានគេស្គាល់ថាឈ្មោះ ថន ជាមន្ត្រីពាក់សក្តិមួយ បាន ឃុតឃិតជាមួយអ្នកមានអំណាចរំលោភយកដីប្រឡាយប្រឡាយរដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន បានធ្វើអោយប្រជាជនមានការហួចចិត្តយ៉ាងខ្លាំងព្រោះគ្មានមន្ត្រីណាចេញមុខទៅទប់ស្កាត់រហូតដល់ថ្មីៗនេះក្រោយភ្លៀងមួយមេបានបណ្ដាលអោយផ្ទះជាច្រើនគ្រួសារពិបាករស់នៅយ៉ាងខ្លាំងដោយសារទឹកលិចចូលពេញក្នុងផ្ទះ និង ទីធ្លារបរិវេនផ្ទះ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ កម្ពុជាប៉ុស្តិ៍ថា ”
ដីនេះ ដំបូងឡើងវាជាប្រឡាយទឹក ដែលប្រើសំរាប់រំដោះទឹកចេញពីភូមិខ្វា សង្កាត់ដង្កោ ខណ្ឌ័ដង្កោ តែទើបថ្មីៗនេះ មានបុគ្គលម្នាក់នោះដែកគេស្គាល់ថាជាមន្ត្រីពាក់សក្តិ១ ឈ្មោះ ថា បានយកដីមកចាក់បំពេញ លុបរំលោភលើដីប្រឡាយរដ្ឋ ហើយថែមទាំងកាងដោយមានប៉ូលីស ខាងអន្តរាគម ម្នាក់ដែលគេស្គាល់ឈ្មោះហៅក្រៅថា ២១ មកការពារលោកស័ក្ដ១ ឈ្មោះ ថន ជាអ្នកការពារ។  ៣ខែមុន បុគ្គលម្នាក់នឹងបានរុញប្រតាយប្រតុបជាមួយមេភូមិ ដោយមេភូមិបានហាមមិនអោយចាក់ដី លើកទី២ គឺបានគំរាមប្រមាទអ្នកជិតខាងដោយគ្រាន់តែគ្នាដាក់លើដីនុងសោះ (កាង) ប្រជាជនមិនសប្បាយចិត្តទេ ក្រោយមកក៏មានការអន្តរាគមពី ចៅសង្កាត់ ៗ បានប្រាប់ថាមិនអោយចាក់ជាដាច់ខាតទោះក្នុងកាលៈទេសៈណាក៏ដោយ។

តែទើបតែ៣ថ្ងៃនេះ មកចាក់ម្តងទៀត រួចបានប្រាប់ប្រជាពលរដ្ដម្តុំនោះថា គេបានសិទ្ឋកាន់កាប់ហើយ។ ដល់ពេលប្រជាពលរថ្ឋទៅសួរភូមិៗ គាត់ថាថ្នាក់លើស៊ីញ៉េអោយ គាត់មិនហ៊ានទេម្តងនេះ ខ្លាចគេដកគាត់ចេញ។ មិនអស់ចិត្តគាត់បាន ទៅសួរចៅសង្កាត់ ដោយចៅសង្កាត់បានប្រាប់ថា ថ្នាក់លើស៊ីញ៉េហើយ ចប់។”