បន្ទាប់ពីមានការថតបង្ហោះវីដេអូដ៏កក្រើកមួយដោយជនម្នាក់ដែលប្រដាប់ដោយកាំភ្លើងខ្លី មន្ត្រីនោះឈ្មោះ ម៉េង ដា និង គ្នីគ្នាបានមកគំរាមរថយន្តយកលុយធ្វើអោយមហាជនមានការហួសចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថាជនក្អេងក្នាងខ្នងធំរូបនោះហ៊ានប្រមាឌអាយុជីវិតអ្នកដទៃ។


នៅថ្ងៃទី១០ខែតុលាបុរជាជនក្អេងក្អាងរូបនោះត្រូវបាសមត្ថកិច្ចចាប់ខ្លួនបាន រួមជាមួយបក្សពួក។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់អោយដឹងថា មន្ត្រីដែលបានដកកាំភ្លើងគំរាមតៃកុងឡាន និងអ្នករួមដំណើរជាច្រើននាក់នៅខាងក្រោយរថយន្ត យ៉ាងចាស់ដៃនោះបានឃាត់ខ្លួនមកកាន់ស្នងការនគរបាលខេត្តកំពតហើយ កម្លាំងជំនាញកំពុងសាកសួរ និងចាត់ការអនុវត្តន៍ពិន័យកងកម្លាំង ។

ទោះជាយ៉ាងណាពលរដ្ឋបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងដោយថាមន្ត្រីក្អេងក្អាងកោងកាចរូបនោះមានគ្នីគ្នា និង ខ្សែធំមិនមានអ្នកណាហ៊ានដាក់ទោសទណ្ឌជននោះឡើង ដោយអ្នកខ្លះនិយាយថា មិនយូរទេមន្ត្រីពាលរួបនេះនឹងចេញមកធ្វើសកម្មភាពទៀតហើយ។