ក្នុងវីដេអូមួយដែលបានបង្ហោះដោយហ្វេសប៊ុកឈ្មោះ Dara Khan ដែលបានបង្ហាញពីយួនបើកទូកដេញបុកទូកខ្មែរក្នុងទឹកដីខ្មែរ ត្រូវបានប្រជាជនខ្មែរអ្នកលេងហ្វេសប៊ុកខំម៉ិន និងស៊ែរតៗគ្នាដោយក្តីឈឺចាប់ព្រោះយួនឈ្លានពាន។ Dara Khan “សាសន៏យួនចង្រៃ ព្រហើនកោងកាច គ្មានអ្វីប្រៀបផ្ទឹម…

យួន ១៧ទូក ឆ្លងដែនមកលួចឆក់ត្រី ក្នុងដែនសមុទ្រខ្មែរហើយ បើកទូក ដេញបុកទូករបស់អភិរក្សខ្មែរទៀត!!!
យួនហ៊ានប្រមាថមើលងាយខ្មែរ ដល់ថ្នាក់នេះបាន មកពី ខ្មែរបែកបាក់គ្នា ខ្លាំងបានតែជាមួយខ្មែរដូចគ្នា យកខ្មែរដូចគ្នាធ្វើជាសត្រូវ!!!
———-ខ្មែរអើយខ្មែរ តើថ្ងៃណាទៅ ទើប គ្រប់រូប ភ្លឺភ្នែក?——–

ថ្ងៃនេះ ទី13 ខែ តុលា 2018វេលាម៉ោង3កន្លះ ក្រុមអភិរក្សយើងខ្ញុំបានចុះ ល្បាតនៅក្រោយកោះអង្ក្រង ដែនសមុទ្រ ខេត្តកែប ក៏បានប្រទះឃើញទូកអូសឆក់ត្រី វៀតណាមយ៉ាងច្រើនសន្ធឹក បានធ្វើសកម្មភាព នេសាទខុសច្បាប់ យ៉ាងអានាធិបតេយ្យ ក្រុមអភិរក្សបានចូលទៅបណ្តេញ តែពួកគាត់បានដេញបុក និង បាញ់គ្រាប់ជំពាម យ៉ាងច្រើនមកលើក្រុមអភិរក្សយើងខ្ញុំ សូមជួយស៊ែរ អោយបានច្រើនៗផង

ប្រភពfb Sakun Vimean”