បន្ទាប់ពីមានការផ្ទុះព័ត៌មានអំពីតម្លៃចំណតជាង១ម៉ោងអស់២៥ដុល្លារ ឬ ១០០០០០៛ បានធ្វើអោយមហាជនជាច្រើនមានការហួសចិត្តយ៉ាងខ្លាំង ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ូកបានធ្វើការខំមិនថាជាជញ្ជក់ឈាមស្រស់ៗ ហើយអ្នកខ្លះក៏បាននិយាយថាវាពិតជាអាក្រក់ខ្លាំងណាស់សម្រាប់តំលៃដ៏លើលលុបនេះ។

ជុំវិញបញ្ហាដ៏កក្រើកនេះ បុគ្គលិកក្នុងអាកាសយានអន្តរជាតិភ្នំពេញបានធ្វើការបកស្រាយ ប្រាប់គេហៈទំព័រកម្ពុជាប៉ុស្តិ៍ថា៖ ” គន្លងផ្លូវដែរមានឈ្មោះថា Svay Lan គឺតម្រូវអោយប្រើប្រាស់សំរាប់តែការដាក់ភ្ញៀវចុះតែប៉ុណ្ណោះ គឺមិនអនុញ្ញាតិអោយចតទេ ប៉ុន្តែបើសិនជាមានការចតលើគន្លង Svay Lan នោះនឹងមានការគិតថ្លៃចំណតក្នុងតម្លៃមួយខ្ពស់ អាចនិយាយថាជាការពិន័យ។ ជាក់ស្តែងដូចបងប្រុសម្នាក់ដែលបានផុសពីតម្លៃចំណតក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ប្រសិនបើគាត់ចតឡាននៅចំណតដែលយើងអនុញ្ញាតិ និង រៀបចំសំរាប់ចត គឺគាត់អស់តម្លៃប្រមាណតែ​ ១ម៉ឺនរៀលតែប៉ុណ្ណោះ ក្នុងរយះពេលដែលគាត់ចត។ ផ្ទុយទៅវិញគាត់បានចត លើគំនូសផ្លូវដែលសម្រាប់ប្រើប្រាស់ក្នុងការឈប់ដាក់ភ្ញៀវចុះ ដែលមិនមែនចំណត។ យើងអនុញ្ញាតិអោយឈប់ដាក់ភ្ញៀវ តែមិនមែនកន្លែងសម្រាប់ចតទេ។”

ដើម្បីជាសវាងការផាកពិន័យ និង ហេតុការណ៍ដូចខាងលើសូមបងប្អូនអានសេចក្ដីណែនាំ និង គំនូសសញ្ញាខាងក្រោមនេះ៖

១. ចំណត​ធម្មតា

សម្រាប់ការ​ចត​ធម្មតា​ ដោយគិតទៅតាមពេលវេលានៃការចតរបស់យានយន្តនីមួយៗ។

ក្រុម​យាន​ជំនិះ​ទី​១​កម្ពស់​ទាប​ជាង​២ម៉ែត្រ

រយៈ​ពេល​ពី ០ ទៅ​១៥​នាទី ត្រូវ​បង់​២០០០​រៀល

រយៈ​ពេល​ពី ១៦ ទៅ​៣០​នាទី ត្រូវ​បង់​៣០០០​រៀល

រយៈ​ពេល​ពី ៣១ ទៅ​៤៥​នាទី​ ត្រូវ​បង់ ៤០០០​រៀល

រយៈ​ពេល​ពី ៤៦ ទៅ៦០​នាទី​ ត្រូវ​បង់ ៥០០០​រៀល

រយៈ​ពេល​ពី ៦១ ទៅ៧៥​នាទី​ ត្រូវ​បង់ ៦០០០​រៀល

រយៈ​ពេល​ពី ៧៦ ទៅ៩០​នាទី​ ត្រូវ​បង់ ៦០០០​រៀល

ចំណាំ៖ បើចតលើពីតារាងពេលវេលា ដែលបានកំណត់ត្រូវបង់ប្រាក់ថែម ១០០០៛ រៀងរាល់ ៣០នាទី រហូតដល់ ១២ម៉ោង។ បើលើស ១២ម៉ោង ត្រូវបង់បន្ថែម ៤០០០៛ ក្នុង១ម៉ោង។ ចំពោះម៉ូតូសណ្តោងរ៉ឺម៉ក មាន​អត្រា​តម្លៃ​ស្មើ​​រថយន្ត។

ក្រុម​យាន​ជំនិះ​ទី​២​កម្ពស់​ខ្ពស់​ជាង​២ម៉ែត្រ

រយៈ​ពេល​ពី ០ ទៅ​១៥​នាទី ត្រូវ​បង់​៣០០០​រៀល

រយៈ​ពេល​ពី ១៦ ទៅ​៣០​នាទី ត្រូវ​បង់​៤០០០​រៀល

រយៈ​ពេល​ពី ៣១ ទៅ​៤៥​នាទី​ ត្រូវ​បង់ ៥០០០​រៀល

រយៈ​ពេល​ពី ៤៦ ទៅ៦០​នាទី​ ត្រូវ​បង់ ៦០០០​រៀល

រយៈ​ពេល​ពី ៦១ ទៅ៧៥​នាទី​ ត្រូវ​បង់ ៨០០០​រៀល

រយៈ​ពេល​ពី ៧៦ ទៅ៩០​នាទី​ ត្រូវ​បង់ ៨០០០​រៀល

២. ច្រក​ផ្លូវ​ល្បឿន​លឿន​ពណ៌​ស្វាយ

ជាច្រកផ្លូវលឿនពិសេសសម្រាប់ដាក់អ្នកដំណើរ ឬឥវ៉ាន់ចុះមួយភ្លែតៗតែប៉ុណ្ណោះ។

ក្រុម​យាន​ជំនិះ​ទី​១​កម្ពស់​ទាប​ជាង​២ម៉ែត្រ

រយៈ​ពេល​ពី ០ ទៅ​១៥​នាទី ត្រូវ​បង់​២០០០​រៀល

រយៈ​ពេល​ពី ១៦ ទៅ​៣០​នាទី ត្រូវ​បង់​៤០០០​រៀល

រយៈ​ពេល​ពី ៣១ ទៅ​៤៥​នាទី​ ត្រូវ​បង់ ៨០០០​រៀល

រយៈ​ពេល​ពី ៤៦ ទៅ៦០​នាទី​ ត្រូវ​បង់ ២០,០០០​រៀល

រយៈ​ពេល​ពី ៦១ ទៅ៧៥​នាទី​ ត្រូវ​បង់ ៦០,០០០​រៀល

រយៈ​ពេល​ពី ៧៦ ទៅ៩០​នាទី​ ត្រូវ​បង់ ៦០,០០០ រៀល

ក្រុម​យាន​ជំនិះ​ទី​២​កម្ពស់​ខ្ពស់​ជាង​២ម៉ែត្រ

រយៈ​ពេល​ពី ០ ទៅ​១៥​នាទី ត្រូវ​បង់​៣០០០​រៀល

រយៈ​ពេល​ពី ១៦ ទៅ​៣០​នាទី ត្រូវ​បង់​៦០០០​រៀល

រយៈ​ពេល​ពី ៣១ ទៅ​៤៥​នាទី​ ត្រូវ​បង់ ១២,០០០​រៀល

រយៈ​ពេល​ពី ៤៦ ទៅ៦០​នាទី​ ត្រូវ​បង់ ២០,០០០​រៀល

រយៈ​ពេល​ពី ៦១ ទៅ៧៥​នាទី​ ត្រូវ​បង់ ៦០,០០០​រៀល

រយៈ​ពេល​ពី ៧៦ ទៅ៩០​នាទី​ ត្រូវ​បង់ ៦០,០០០​រៀល

ចំណាំ៖ បើចតលើច្រកពិសេសនេះលើសពីតារាង ដែលបានកំណត់គឺត្រូវបង់ប្រាក់បន្ថែម ៤០០០០៛ រៀងរាល់​៣០នាទី៕

សូមមើលតារាងបង់ប្រាក់ និងពេលវេលាចតយានយន្តដូចខាងក្រោមនេះ៖