ដូចដែលលោកអ្នកបានស្គាល់រួចមកហេីយ​ លោក​ ហ៊ួត​ ជា​ ជាស្ថាបនិក​ក្រុមហ៊ុន​ ហ៊ួត​ ជា​ ដែលកំពុងតែមានការរីកចម្រេីនខ្លាំង​ និងកំពុងតែពង្រីកសាខាជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរកាលពីថ្ងៃទី​ ០៤​ ខែមិថុនា​ ឆ្នាំ២០១៩​ ម្សិលមិញនេះ​ លោក​ ហ៊ួត​ ជា​ និងក្រុមការងារ​ រួមជាមួយនឹងក្រុមសិល្បៈករ​ បានសហការណ៍គ្នាចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាជនខ្មែរយេីងចំនួន​ ៣០០មួក​ ក្នុងយុទ្ធនាការណ៍​ “មួក១ជីវិត១”។

“មួក១ជីវិត១!!!! ពាក់មួកសុវត្ថិភាពគឺ ស្រលាញ់ខ្លួនអ្នកនិងគ្រួសាររបស់អ្នក
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ស្របតាមគោលការណ៍របស់រដ្ឋាភិបាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ លោក ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានចូលរួមចែកមួកសុវត្ថិភាពចំនួន 300មួក ដែលរៀបចំដោយ សមាគមសិល្បករខ្មែរ សហការណ៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ។”