វីដេអូ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​យុវវ័យ​ស្រី​ថៃ​វ័យៗ​ក្មេង​៤​នាក់ ចាក់​ក្បាច់​រាំ​នៅមុខ​ប​ច្ឆា ដើម្បី «​ជូន​ដំណើរ​» របស់​ពួកគេ ទៅកាន់​ឋាន​បរលោក បាន​កំពុង​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម ។​

​ក្មេងស្រី​វ័យៗ​ក្មេង​៤​នាក់​នោះ ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​អាវយឺត​ខ្មៅ (២​នាក់ ស្លៀកខោ​ខូវប៊យ​ខើច​ខ្លី និង​២​នាក់​ទៀត​ខោ​ក្រណាត់​វែង​ជើង​ធំ​) អាច​ត្រូវ​បានឃើញ​ចាក់​ក្បាច់​រាំ​ចង្វាក់​រ៉ុ​ក​ក្នុង​ក្លឹប ស្ថិតនៅ​ពីមុខ​ប​ច្ឆា ទីកន្លែង​ដែល​សាកសព​មិត្តភក្តិ​របស់​ពួកគេ កំពុង​ត្រូវបាន​បូជា ខណៈ​ហ្វូងមនុស្ស​ឈរ​មើល ។​

​ទោះយ៉ាងណា នារី​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​អាវយឺត ខោ​ខូវប៊យ​ទាន់សម័យ ដែល​អង្គុយ​នៅ​គូទ​រថយន្ត SUV ពណ៌​ស​១​គ្រឿង ដែល​បញ្ចេញ​ភ្លើង​តន្ត្រី​ញាក់​ភ្លិ​ប​ភ្លែតៗ ស្ថិតនៅ​ពី​ខាងក្រោយ​ពួកគេ​ទាំង​៤ អាច​ត្រូវ​បានឃើញ​យំ​ស្រណោះ​ឥត​ល្ហែ ។​

​ទោះបី​ពុំមែន​ព័ត៌មាន​លម្អិត​ណាមួយ អំពី​ករណីនេះ តែ​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​ជាច្រើន​ជឿថា អ្នក​ដែល​បាន​ស្លាប់​ទៅនោះ​គឺជា «coyotes» ជា​ក្រុម​ស្ត្រី​ថៃ​ធ្វើ​ការងារ​ផ្នែក​រាំ​កំដរ​ភ្ញៀវ​នៅតាម​ក្លឹប​រាត្រី ឬ ភោជនីយដ្ឋាន​អាហារ​សមុទ្រ តែម្តង ។​

​យ៉ាងណាក៏ដោយ វីដេអូ​នេះ​ទទួល​ប្រតិកម្ម​ចម្រុះ ពី​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​មួយចំនួន ដែល​បាន​រិះគន់ថា វា​ជា​សកម្មភាព «​ដ៏​ពុំ​សមរម្យ​» មួយ ដែល​ពួកគេ​បែរជា​មក​រាំ​បែបនេះ​នៅក្នុង​វត្ត ។ អ្នកលេង​ម្នា​ក់ខ​មិន​ថា​៖ «​វា​ហាក់ដូចជា​ពួកគេ​សប្បាយ​ណាស់​ហើយ​មើលទៅ នៅពេលដែល​មិត្តភក្តិ​របស់​ពួកគេ​ស្លាប់​» ៕