មកដល់ខែនេះជិតដល់ខែប្រាំងហើយ ដូច្នេះករណីអគ្គីភ័យអាចកើតមានគ្រប់ពេលនៅពេលដែលយើងមិនមានការប្រុងប្រយ័ត្ន។ ដូចក្នុងករណីភ្លើងឆេះមួយកន្លែងដែលត្រូវបានគេស្គាល់ថានៅម្តុំផ្សារឧត្តុង្គជិតច្រកចូលផ្លូវទៅភ្នំឧត្តុង្គ ដែលបណ្តាលឱ្យមានបុរសម្នាក់ត្រូវបានឆេះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ យើងមិនទាន់បានដឹងពីព័ត៌មានលំអិតរបស់អ្នកស្លាប់/អ្នករងរបួស និង អំពីមូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះនោះនៅឡើយទេ។