ថ្ងៃ​ទី​ ២៧​ ខែ​ឧសភា​ ឆ្នាំ​ ២០១៩​ក្រុមហ៊ុន​ ហ៊ួត​ ជា​ ខូអិលធីឌី​ បេីក​សម្ពោធ​សាខាក្នុង​មួយ​ ​បី​សាខា​តាមបណ្តោយផ្លូវជាតិលេខ 1 ក្រុមហ៊ុន​ ហ៊ួត​ ជា​ ខូអិលធីឌី​ បាន​បេីក​សម្ពោធ​សាខា​កន្លង​មក​រួមមាន​សាខា​កៀនស្វាយ​ សាខា​ខេត្ត​ស្វាយរៀង​ ហេីយ​ថ្ងៃ​ទី​ ២៧​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៩​ នេះ​យេីង​ខ្ញុំ​បាន​បេីក​សម្ពោធ​ បើក​លក់​សាខា​របស់សាខា​អ្នកលឿង​ ដែល​ស្ថិត​នៅ​ ភូមិ​ស្ទឹង​ស្ងួត​ ឃុំ​អ្នកលឿង​ ស្រុក​ពាមន៍​ ខេត្ត​ព្រៃវែង​។

ដោយសារ​តែ​ការ​រីកចម្រើន​និងមានការ​គាំទ្រ​ពី​ពុកម៉ែ​បងប្អូន​ទទូល​ទាំង​ប្រទេស​កម្ពុជា​ទេីប​ធ្វេី​អោយ​យេីង​ខ្ញុំ​បាន​បន្ត​បេីក​សម្ពោធ​សាខា​ជា​បន្ត​បន្ទាប់​ទូទាំង​ប្រទេស​កម្ពុជា​ ក្នុង​ខែ​ឧសភា​នេះ​យេីងបាន​សម្រេច​បេីក​បាន​បី​សាខា​និង​សម្ពោធ​ជា​ផ្លូវ​ការ​ហេីយ។

នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ​យេីង​និង​បន្ត​បេីក​សម្ពោធ​សាខាថ្មី​ចំនួន​បួន​សាខា​បន្ត​ទៀត​ដែល​ស្ថិត​នៅ​តាម​ខេត្ត​នានា​។​ លោក ហ៊ួត ជា ស្ថាបនិក និង នាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួត ជា បានលើកឡើងថា ដើម្បីជួយសម្រួលដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដេប៉ូ លក់សម្ភារសំណង់រឺមេជាងសំណង់មិនចាំបាច់ចំណាយពេលឡើង ទៅយកនៅភ្នំពេញផ្ទាល់ទេ។

លោក ហ៊ួត ជា សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានគាំទ្រផលិតផលក្រុមហ៊ុនដោយសារតែការគាំទ្រនឹងជឿជាក់របស់ពុកម៉ែបងប្អូននេះហើយទើបធ្វើឲ្យក្រុមហ៊ុនយើងខ្ញុំឈរជើងបានដល់ថ្ងៃនេះ។ (ទិញទំនិញពីក្រុមហ៊ុន ហ៊ួត ជា បានទាំងគុណភាពបានទាំងរង្វាន់)

ជាចុងក្រោយ លោក ហ៊ួត ជា ស្ថាបនិក និង នាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួត ជា សូមជូនពរអោយមានសេចក្តីសុខ រកស៊ីទទួលទានមានបាន និង កាន់តែរីកចំរើនឡើងរហូត។

បើកលក់រាល់ថ្ងៃ ចាប់ពីម៉ោង 7.30 AM – 5.00PM
ទំនាក់ទំនង : 077 8888 10 / 016 8888 10/077393333