មានរឿងដ៏ហួសចិត្តបានធ្វើអោយពិភពលោកមានការសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពី នារីអ៊ីស្លាមម្នាក់ ត្រូវបានប្រជាពលរដ្ឋធ្វើទារុណកម្មចងភ្ជាប់ទៅនឹងដើមឈើ រួចវាយរហូតដល់សន្លប់បាត់ស្មារតី ហើយការធ្វើបាបនេះ ក្រោយពេលដឹងថា នារីរងគ្រោះលួចរត់តាមមិត្តប្រុសរបស់នាងដែលកាន់សាសនាផ្សេង គឺហិណ្ឌូ ។

នារីខាងលើមានអាយុ ១៨ឆ្នាំ រស់នៅភូមិប៉ានចាយ៉ាត រដ្ឋភិហាន ភាគខាងជើងប្រទេសឥណ្ឌា ហើយការទោសនេះ គឺនៅក្នុងហ្វូងអ្នកភូមិជាច្រើននាក់តែម្ដង ។


ប្រភពព័ត៌មានក្រៅស្រុកមួយបានឱ្យដឹងថា នារីខាងលើ និងមិត្តប្រុសរបស់នាង បានស្រឡាញ់គ្នារយៈពេល១ឆ្នាំហើយ ប៉ុន្តែត្រូវបានម្ដាយបង្ខំឱ្យរៀបការជាមួយបុរសម្នាក់ទៀតដែលនៅក្នុងសាសនាតែមួយ ។

រហូតដល់យប់មួយ បណ្ដាញអគ្គិសនីដាច់ នារីខាងលើ និងមិត្តប្រុសក៏បានឆ្លៀតឱកាសពង្រត់គ្នាតែម្ដង ហើយពេលភ្លឺឡើងទើបក្រុមគ្រួសារឆោឡោឱ្យក្រុមអ្នកភូមិជួយតាមរកអ្នកទាំងពីរនាក់មកវិញ ។ មិនយូរប៉ុន្មានពួកនាង ក៏រកឃើញហើយ ត្រូវអ្នកភូមិកាត់ទោសដោយប្រើទារុណកម្មយ៉ាងឃោឃៅបំផុត ៕


សូមទស្សនាវីដេអូខាងក្រោម៖