រឿងដ៏ហួសចិត្តមួយបានធ្វើមហាជនជាពិសេសអ្នកលេងហ្វេសប៊ូកមានការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីមានគណនេយ្យហ្វេសប៊ូកមួយដែលមានឈ្មោះថា Ramady Moun បានសរសេររៀបរាប់នៅលើហ្វេសបុកថា ៖ តាមពិតចំណតរថយន្តដែលថ្លៃជាងគេបង្អស់លើលោកនេះគឺនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសោះ។
ចតឡានរយៈពេលមួយម៉ោងសាមសិបពីរនាទីត្រូវ បង់ប្រាក់ដប់ម៉ឺនរៀល(១០០០០០៛) ដូចជាធ្វើស្រែលើខ្នងរាស្រ្តខ្មែរជ្រុលពេកទេដឹង?សំបុត្រចូលទស្សនាអង្គរវត្តក៏មិនថ្លៃដល់ថ្នាក់នេះដែរ នៅអូស្ត្រាលី សិង្ហបុរី ទោះបីស្រុកបារាំងដែលពួកវិនិយោគលោភលន់នេះមកក៏មិនថ្លៃដល់អញ្ចឹងដែរលោកព្រះ។
Oh my god, the most expensive parking fee in the world is at CAMBODIA, Phnom Penh Airport who has charged its passenger US$25/1h32 (US$15/hour). It’s ridiculous and outrageous ripoff from The SCA.