ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បាន​ឲ្យដឹង​ថា​ ​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​មួយ​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ពីរ​ភាគ​ខាងត្បូង​ ​កំពុង​ដំណើរការ​យឺត​ជាង​ការ​រំពឹង​ទុក​ ​ខណៈ​គម្រោង​នេះ​ទាំ​ស្រុង​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ​២០២២​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ ​កូស​ ​ស៊ី​ឡា​ ​អនុប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ប្រេង​ ​បាន​និយាយ​ថា​ ​ដំណាក់កាល​ដំបូង​នៃ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ដែល​មាន​ទីតាំងនៅ​លើ​ផ្ទៃដី​ចំនួន​ ​៣៦៥​ ​ម៉ែត្រការ៉េ​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​និង​ខេត្តកំពត​ ​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំក្រោយ​ ​ដែល​ខុសពី​គម្រោង​ដើម​ដែល​កំណត់​ថា​ ​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ​២០១៩​ ​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​លោក​ ​ស៊ី​ឡា​ ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ស្តី​ពី​វិស័យ​ប្រេង​ ​និង​ឧស្ម័ន​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃអង្គារ​ថា​ ​រោងចក្រ​នេះ​បាន​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ ​២០១៧​ ​ប៉ុន្តែ​វា​មានដំណើរ​ការសាងសង់​មាន​ភាពយឺត​យ៉ាវ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​រោងចក្រ​នេះ​ ​នឹង​ចំណាយ​អស់​ ​៦២០​ ​លាន​ដុល្លារ​ ​ហើយនឹង​អាច​ចម្រាញ់​ប្រេងឆៅ​បាន​ ​៣​ ​លាន​តោន​ក្នុង​មួយឆ្នាំ​ ​ដែល​នឹងអាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ ​រោងចក្រ​ដែល​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ ​ដោយក្រុម​ហ៊ុន​ប្រេង​ឥន្ទ​នៈ​កម្ពុជា​ ​នឹង​ទំនងជា​ដំណើរការ​បូម​ប្រេង​ពី​ប្លុក​អណ្ដូងប្រេង​អប្សរា​ ​ដែល​ត្រូវ​បាន​កំណត់​ថា​ជា​អណ្ដូងប្រេង​បម្រុង​ ​ត្រូវ​បូម​មុនគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ ​ប្រសិនបើ​រោងចក្រ​ចម្រាញ់​ប្រេង​មិន​បញ្ចប់​ទាន់ពេល​កំណត់​ ​ខណៈ​ពេល​ប្លុក​ប្រេង​អប្សរា​អាច​បូម​យក​ប្រេង​បាន​នៅក្នុង​ឆ្នាំនេះ​ ​នោះ​ប្រេងឆៅ​នឹង​ត្រូវ​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ ​​លោក​ ​ស៊ី​ឡា​ ​បាន​ប្រាប់​សន្និសីទ​នេះ​ថា​ ​«​មិនទាន់​មាន​ផែនការ​ ​ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវការ​ ​ដើម្បី​តភ្ជាប់​ប្លុក​ប្រេង​អប្សរា​ ​និង​រោងចក្រ​ចម្រាញ់​ប្រេង​ដែល​កំពង់​សាងសង់​នេះ​នៅឡើយ​ទេ​។​»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តួលេខ​ពី​ក្រសួង​រ៉ែ​ ​និង​ថាមពល​បាន​បង្ហាញថា​ ​កម្ពុជា​បាន​ប្រើប្រាស់​ផលិតផល​ប្រេងកាត​ ​២,៥​ ​លាន​តោន​កាលពី​ឆ្នាំមុន​ ​ដែល​កើនឡើង​ ​១០​ ​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ​២០១៧​ ​។​ ​កម្ពុជា​បាន​នាំចូល​ប្រេង​ពី​ប្រទេស​ ​សិង្ហបុរី​ ​ថៃ​ ​និង​វៀតណាម​។(ប្រភព៖Khmertime)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថាតាមការផ្សាយរបស់ គេហៈទំព័រ វាយោបានផ្សាយថា​ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​ប្រទេស​កម្ពុជា​នឹង​មាន​រោងចក្រ​ចម្រាញ់ ប្រេងកាត​របស់​ខ្លួន​នៅ​ចុងឆ្នាំ​២០១៨​ ដែល​ជា​ការវិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ខេ​ម​បូឌាន ភេត្រូ​ខេមី​ខ​ល ខូ​អិល​ធី​ឌី ជាមួយ​ក្រុមហ៊ុន របស់​ប្រទេស​ចិន​។​តាម​គម្រោង រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ​នឹង​អនុវត្តន៍​នៅ​ដំណាក់កាល​ទី​១ ក្នុង​ទំហំ​ទឹកប្រាក់ ៦២០​លាន​ដុល្លារ​អាម៉េរិក ដែល​មាន​សមត្ថភាព​ផលិត​បាន​២​លាន​តោន​ក្នុង​១​ឆ្នាំ ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើ​ផ្ទៃដី​ប្រមាណ​៤០​ហិកតា ក្នុងចំណោម​ផ្ទៃដី​សរុប​៤០០​ហិកតា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦ លោក ហា​ន់ ឃៀង អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ខេ​ម​បូឌាន ភេត្រូ​ខេមី​ខ​ល ខូ​អិល​ធី​ឌី (CPC) បាន​លើកឡើង​ថា ក្រុមហ៊ុន​របស់​លោក​ដាក់ទុន​វិនិយោគ ចំនួន​៦២០​លាន​ដុល្លារ​អាម៉េរិក សម្រាប់​គម្រោង​ដំណាក់កាល​ទី​១​នៃ​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​។ បើ​តាម​លោក ហា​ន់ ឃៀង​ថា បើ​គ្មាន​ការប្រែប្រួល​ទេនោះ ការសាងសង់​វគ្គ​ដំបូង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ ជាមួយ​នឹង​សមត្ថភាព​ផលិត​ជា​ផលិតផល​សម្រេចបាន​២​លាន​តោន​ក្នុង​១​ឆ្នាំ​។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន (CPC)​រូបនេះ បាន​បន្តទៀតថា នេះ​អាច​រាប់​ជា​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ​និង​ឈាន​ឡើង​នៃ​វិស័យ ឧស្សាហកម្ម​ប្រេងឥន្ធនៈ​កម្ពុជា ដើម្បី​កិត្តិនាម​រួម​របស់​កម្ពុជា​និង​ជា​ពេលវេលា​ដ៏​សមស្រប​មួយ សម្រាប់​កម្ពុជា ក្នុង​ការកសាង​កេរ្ដិ៍ឈ្មោះ​បោះ​សំឡេង​នៅ​ទូទាំង​ពិភពលោក​ខណៈ​ដែល​ខ្លួន​មាន សមត្ថភាព​អាច​ផលិត​ប្រេង​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​ធ្វើ​ការនាំចេញ​បាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​បន្ដថា គម្រោង​នេះ​នឹង​ត្រូវ​សាងសង់​ឡើង​ជាមួយ​ឧបករណ៍ ព្រម​ទាំង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត ព្រោះ​វា​ជា​រោងចក្រ​ចម្រាញ់​ប្រេង​ទី​១​នៅ​កម្ពុជា​។ ហើយ​ក្រុមហ៊ុន​របស់​លោក​នឹង​បង្កើន​ការវិនិយោគ​បន្ថែម​នៅក្នុង​គម្រោង​ចំនួន​៣០០០​លាន​ដុល្លារ​អាម៉េរិក​ទៀត ជាមួយនឹង​ការបង្កើន​សមត្ថភាព​ផលិត​ឱ្យបាន​៥​លាន​តោន​ក្នុង​១​ឆ្នាំ នៅ​ដំណាក់កាល​បន្ទាប់​។​

​គួរបញ្ជាក់​ថា ក្រុមហ៊ុន ខេ​ម​បូឌាន ភេត្រូ​ខេមី​ខ​ល ខូ​អិល​ធី​ឌី C.P.C​គឺជា​ក្រុមហ៊ុន​មួយ​មាន​ម្ចាស់ ភាគហ៊ុន​ជា​ពាណិជ្ជករ​ក្នុង​ស្រុក​និង​បរទេស ដែល​បាន​ចុះ​បញ្ជិការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១០​។ កន្លងមក ក្រុមហ៊ុន​នេះ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធ្វើ​ការវិនិយោគ​សាងសង់ រោងចក្រ​ចម្រាញ់​ប្រេងកាត​យ៉ាង​ធំ​មួយ​នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ព្រះសីហនុ​។

​រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ ជា​គម្រោង​វិនិយោគ​លើ​វិស័យ​ប្រេងឥន្ធនៈ​ប្រកបដោយ​មហិច្ឆតា​តែមួយគត់ មិន​ធ្លាប់​មាន​ពីមុន​នៅ​កម្ពុជា​គិត​មកដល់ពេលនេះ នឹង​ត្រូវ​ប្រើ​ទឹកប្រាក់​បណ្តាក់​ទុន​ប្រមាណ​​៣​ពាន់​លាន ដុល្លារ​អាម៉េរិក​។ នៅពេល​សាងសង់​រួច​ជា​ស្ថាពរ​ហើយ​ដំណើរការ​ពេញ​សមត្ថភាព​រោងចក្រ​នេះ​អាច​ផលិត ប្រេង​បាន​៥​លាន​តោន​ក្នុង​១​ឆ្នាំ​៕(ប្រភព៖vayo)