ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ)មួយកន្លែង នៅ​​ចំណុចក្នុងបន្ទប់ជួល ៨អា ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ​។

ក្នុងប្រតិបត្តការខាងលើសមត្ថកិច្ចបានឃាត់ខ្លួន មនុស្ស១១នាក់ រួមមាន៖ ទី១. ឈ្មោះ ហេង មាស ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៨អា ផ្លូវលំ ភូមិពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ មុខ​របរ នៅផ្ទះ

ទី២. ឈ្មោះ សុ ជាតា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែន​​សុខ រាជធានីភ្នំពេញ មុខ​របរ រត់តុ

ទី៣. ឈ្មោះ លី សា ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់ទី២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ មុខ​របរ អ៊ុតសក់

ទី៤. ឈ្មោះ កែវ ស្រីនី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល សង្កាត់ច្រាំងចំរេះ២ ខណ្ឌទួលគោក រាជធានី​​ភ្នំពេញ មុខ​របរ អ្នកបំរើ

ទី៥. ឈ្មោះ លឹម ចេង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ៥៥៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ខណ្ឌ​សែន​​សុខ រាជធានីភ្នំពេញ មុខ​របរ នៅផ្ទះ

ទី៦. ឈ្មោះ លឹម គឹមឡេង ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវ៥៥៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ​សែន​​សុខ រាជធានីភ្នំពេញ មុខ​របរ លក់ដូរ

ទី៧. ឈ្មោះ ខាន់ ចាន់ធឿន ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២០៤ ផ្លូវ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ​៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខ​របរ អ៊ុតសក់

ទី៨. ឈ្មោះ ហ៊ុន សុធា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែន​​សុខ រាជធានីភ្នំពេញ មុខ​របរ នៅផ្ទះ

ទី៩. ឈ្មោះ ប៉ាវ ស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែន​​សុខ រាជធានីភ្នំពេញ មុខ​របរ រត់តុ

ទី១០. ឈ្មោះ ឈឹម វាសនា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១ដេ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែន​​សុខ រាជធានីភ្នំពេញ មុខ​របរ មិនប្រាកដ និងទី១១. ឈ្មោះ ហែម ឧត្តម ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣បេ ផ្លូវ៣៥៥ ភូមិទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខ​របរ លក់ដូរ។

សម្ភារៈដកហូតមានៈ បៀរ ចំនួន ៤០ហ៊ូ, កម្រាល ចំនួន ០២, ប្រាក់ដុល្លារ ចំនួន ១,១៦៦ដុល្លាអាមេរិក, ប្រាក់រៀល ចំនួន ២,៥២៣,០០០រៀល, ទូរស័ព្ទ ចំនួន ១០គ្រឿង។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានឲ្យដឹងថា មុនពេលបង្ក្រាបទីតាំងខាងលើ សមត្ថកិច្ចជំនាញ ទទួលបានព័ត៌មានពី​ប្រជា​ពល​​​រដ្ឋ​​​ល្អថា«នៅ ចំណុចបន្ទប់ជួលលេខ៨អា ផ្លូវលំ ភូមិពោងពាយ (សង្កាត់ភ្នំពេញថ្មី) មានការប្រមូលផ្តុំលេង​បៀរ (ស៊ីគូថៃ)» ដោយមានការបញ្ជាផ្ទាល់ពីលោក ស្រី វា សក្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសា​លា​ដំបូងរាជធានី​ភ្នំពេញ តាមរយៈទូរស័ព្ទ សមត្ថ​កិច​បានចុះបង្រ្កាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង មាស ជាម្ចាស់​បន្ទប់លេខ៨អា និង១០នាក់ទៀត ជាអ្នក​លេង និងវត្ថុតាង យកមកសាកសួរនៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ សែនសុខតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាម និតិវិធី ៕