ហ្វេសប៊ុក៖ បើនិយាយអំពីរមណីដ្ឋានកៀនស្វាយ គឺប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់យ៉ាង ច្បាស់ នឹងដឹងយ៉ាងច្រើនអំពីអ្នកលក់នៅកន្លែង នោះ។ ករណីលក់កោរអ្នកទៅលេង ដែលលឺជា ច្រើនមកហើយ នឹងនៅតែមានអ្នកចាញ់បោក នោះ។

ស្រាប់តែពេលថ្មីៗនេះ ក្នុងឪកាសបុណ្យភ្ជុំ បិណ្យក៏មានគណនីហ្វេសប៊ុកមួយបានបង្ហោះនៅ សារមួយដោយទាក់ទងនឹងការគិតប្រាក់ដោយ មានតម្លៃហួសហេតុនៅក្នុងរមណីដ្ឋាននោះទេ។

ក្នុងនោះគណនី Tin Nakorn បានបង្ហោះថា “ឱរមណីយដ្ធានគៀនស្វាយក្រៅអើយ ខ្ញុំចង់ខ្លាចអ្នកហើយ
ម្ចាស់តូបប្រាប់ខ្ញុំថា បើជួយយកម្ហូបអស់2មុខ មិនគិតថ្លៃតូប កង្ហា ទេ ព្រោះម្ហូប2 មុខនឹង ជិត 120000រៀលហើយ ចឹងហើយខ្ញុំថាយកមក ព្រោះគិតថាក្នុងចិត្តអាណិតគេចេះតាជួយញាំទៅ ចាំហើយទៅទិញម្ហូបនៅផ្សារលើនឹងបន្ថែមទៀត ហើយខ្ញុំរៀបដើរទៅទិញម្ហូបថែម ហើយ ទឹកនឹងទឹកកក នៅលើកន្លែងគេហើយ គាត់មកស្ទាក់ប្រាប់ខ្ញុំទៀតថា ជួយញ៉ាំទឹកកំប៉ុងនឹងទៅ ព្រោះគិតតម្លៃដូចគេលក់នៅក្រៅធម្មតា ហើយទឹកកកមិនគិតថ្លៃទេ ដល់ពេលចេញលុយក្នុងបុង ខ្ញុំចង់ខ្លាចហើយ គ្រាន់ទឹកកកគិត១ធុង 5000រៀល ទឹកសុទ្ធ ១ដប 5000រៀល រឿងលុយប៉ុណ្នឹងវាមិនអីទេ តែសំខាន់គាត់កុហកខ្ញុំ បោកប្រាស់ខ្ញុំ ព្រះជួយ ខ្ញុំកំពុងយល់សុបិន្តមែន …

ជួយទះកំភ្លៀងខ្ញុំអោយស្វាងតិច ខ្ញុំគ្រាន់តែប្រាប់ បើនៅកុហក ហើយធ្វើដាក់ភ្ញៀវចឹងទៀត ច្បាស់ជាលែងមានអ្នកទៅមែនទែនហើយ។ នេះប៉ះខ្ញុំ ខ្ញុំមានលុយអោយ ចុះបើប៉ះក្មេងៗវិញ គ្នាអត់លុយ គិតមិចវិញហាស ខ្ញុំផុសនេះចង់អោយពួកគាត់ឃើញថា ល្មមឈប់បោកប្រាសគេទៀតទៅ ជួយស៊ែរប្រាប់គ្នាផងកុំអោយចាញ់បោកដូចខ្ញុំ”៕