ហ្វេសប៊ុក៖ នេះបើតាមការបង្ហោះរបស់គណនី មួយដែលមានឈ្មោះថា យុទ្ធជន តេជោ បានបញ្ជាក់ថា “បឹងព្រែកទប់តំបន់ទឹកស្អាត១៦ហិកតាដែលបន្សល់ទុកមក និងជាស្នាប្រហស្ថតាំងពីជំនាន់សម្តេចតា ឥឡូវលោកមេខេត្តបច្ចុប្បន្នគាត់បានចាត់ចែងយកជាសម្បត្តិជឯកជនអស់១១ហិកតាហេីយ សល់តែ៥ហិកតាទៀតកំពុងចែកគ្នាតែមិនទាន់ដាច់ស្រេច។

តែយ៉ាងណាគង់តែអស់ជាមិនខាន ថ្ងៃអនាគតដ៏ខ្លីខេត្តព្រះសីហនុប្រឈមនឹងខ្វះទឹកស្អាតជៀសមិនផុត ក្រុមអ្នកបច្ចេកទេសជប៉ុនបានទៅសិក្សាហេីយ ទំហំដែលនៅសល់៥ហិតានោះតូចពេក ទោះជាធ្វេីឱ្យជ្រៅយ៉ាងណាក៏មិនអាចផលិតទឹកស្អាតបានដែរ វាទាល់តែលោកឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលងាប់ទៅអាចយកទ្រព្យសម្បត្តិទៅតាមបានទាំងនោះ គាត់ព្រមប្រគល់មកឱ្យជាសម្បត្តិរដ្ឋវិញ ទេីបអាចផលិតទឹកស្អាតប្រេីប្រាស់ក្នុងខេត្តវិញបាន តែមិនបាច់សង្ឃឹមទេព្រោះដីដែលគេបន្លំយកបាននោះកំពុងឡេីងថ្លៃកប់ពពកឯណោះ”។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះខេត្ត ព្រះសីហនុ គឺមានរឿងជាច្រើនដែលផ្ទុះឡើង បង្ក ជាប្រធានបទក្តៅ។ ក្រោយមានបញ្ហាសំរាម ការចាក់ដីចូលក្នុងសមុទ្រដោយក្រុមហ៊ុនឯកជន របស់អ្នកមានអំណាចមួយចំនួន នឹងការមកដល់ របស់ជនជាតិចិនជាច្រើន ដែលបានបង្កនៅភាព អសន្តិសុខជាខ្លាំង៕