មានរឿងរសើបជាច្រើនករណីរួចមកហើយដែលលោកបងៗប៉ូលីសចរាចរណ៍មួយចំនួនបានធ្វើអោយខូចឈ្មោះមន្ត្រីប៉ូលីសចរាចរណ៍ស្រុកខ្មែរ ដោយផាកពិន័យហួសហេតុ ហើយយកលុយដាក់ហោប៉ៅខ្លួនឯង

ថ្មីៗនេះមានករណីមួយត្រូវបានគេបង្ហោះតៗគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុក៖ ដែលត្រូវបាន បង្ហោះដោយគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Vichet Sou អំពីសកម្មភាពរបស់ប៉ូលីសកំពុង តែធ្វើការផាកពិន័យទៅលើជនជាតិចិន ២នាក់ ដែលបើកបររថយន្តដោយខុសច្បាប់។

ក្នុងនោះ បើតាមការបកប្រែអោយដឹងអំពីសម្តីដែលប៉ូលីស ផាកពិន័យ គឺដោយសារតែគាត់បើករថយន្តគ្មាន ពាក់ខ្សែរក្រវ៉ាត់ ទើបបងប៉ូលីសដែលចេះចិនរូប នេះធ្វើការផាករហូតដល់ទៅ ១០០ដុល្លា។ ដោយ សារតែថ្លៃពេកទើបជនជាតិចិនធ្វើការតថ្លៃ ដោយសល់ត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ៕