បរទេស: ស្រាវិស្គីដ៏កម្រ នៃប្រទេស Scotch មួយដបត្រូវបានគេទិញ ក្នុងតម្លៃជាង ១,១លានដុល្លារ នៅ Edinburgh ប្រទេសស្កុតឡែន ដែលធ្វើឱ្យវាក្លាយជា ស្រាវីស្គីដ៍ថ្លៃជាងគេបំផុត ក្នុងពិភពលោក ដែលត្រូវបានគេដាក់ដេញថ្លៃ។
អ្នកដេញថ្លៃលោក Bonhams បានប្រាប់ CNN ថាការដេញថ្លៃដែលសម្រាប់ស្រាវិស្គី ដែលមានឈ្មោះថា Macallan Valerio Adami ឆ្នាំ១៩២៦ មានអាយុកាល៦០ឆ្នាំ ត្រូវបានធ្វើឡើង ដោយមានការចូលរួម ពីសំណាក់ក្រុមចូលចិត្ត ប្រមូលទុកឯកជន មកពីតំបន់អាស៊ី និងតាមទូរស័ព្ទផងដែរ។
ស្រាវីស្គីត្រូវបានគេរក្សាទុក អស់រយៈពេល៦០ឆ្នាំមុន ពេលត្រូវបានដាក់ក្នុងដប នៅឆ្នាំ១៩៨៦ ។ វាត្រូវបានគេពណ៌នា ដោយអ្នកជំនាញថា ជាធ្វើឡើងពីចំណីសត្វ ដ៏បរិសុទ្ធ ដែលវាបានធ្វើឲ្យវា ក្លាយទៅជាស្រា ដែលគុណភាពផង ព្រមទាំងសិល្បៈរបស់វាផង៕