នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ បណ្តាលឲ្យមានអ្នកស្លាប់១៧នាក់ និង៩នាក់បាត់ខ្លួន ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានប្រកាសឲ្យដឹងថា នៅកោះស៊ូម៉ាត្រា មានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់លិចលង់ និងបាក់ដីនៅតំបន់មួយចំនួន ស្ថិតនៅកោះនេះ ។

មន្ត្រីបាននិយាយថា មានមនុស្សប្រហែល១២ ០០០នាក់ផ្សេងទៀត បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីគេចទៅរកកន្លែងមានសុវត្ថភាព ។

នៅពេលនេះមិនទាន់អាចកំណត់ឲ្យបានជាក់លាក់ ពីទំហំនៃការខូចខាត បង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនេះនៅឡើយទេ គ្រាន់តែដឹងថា មានអាគារខ្ទង់រយខ្នង ស្ពាន និងផ្លូវជាច្រើនខ្សែ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ។

គួរកត់សំគាល់ថា ការរអិលបាក់ដី និងទឹកជំនន់ នៅប្រទេសឥណ្ឌូនេស៊ី តែងកើតឡើងជាញឹកញាប់ ជាពិសេសក្នុងរដូវខ្យល់មូសុង ចន្លោះពី ខែតុលា និង ខែមេសា ។

ដោយឡែកនៅក្នុងប្រទេសថៃវិញ មាន ខ្យល់ព្យុះបានវាយប្រហារទៅលើតំបន់ខ្ពង់រាប នៃប្រទេសថៃ បានបំផ្លាញលំនៅឋានរបស់ប្រជាជន អស់ប្រហែល៣០០០ខ្នង ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានផ្សាយថា នៅក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ផ្ទះរបស់ប្រជាជនជាង៣០០០ខ្នង នៅតាមតំបន់ផ្សេងគ្នា នៅក្នុងប្រទេសថៃ បានរងនូវការខូចខាតដោយសារខ្យល់ព្យុះត្រូពិក ។

នាយកដ្ឋានបង្ការ ការពារគ្រោះមហន្តរាយថៃ (DDPM) កាលពីថ្ងៃទី២៨ ខែមេសា បានចេញរបាយការណ៍មួយថា ខ្យល់ព្យុះត្រូពិក នាអំឡុងពេលនេះ មានលាយឡំដោយផ្គររន្ទះ បានបោកបក់ខ្លាំង បណ្តាលឲ្យបាក់រលំផ្ទះ ប្រហែល៣០០០ខ្នង ។

ប្រភពបន្តថា ស្រុកចំនួន៧១ ក្នុងខេត្តចំនួន២៨ ទាំងភាគកណ្តាល, ភាគខាងជើង និងភាគខាងកើត នៃប្រទេសថៃ សុទ្ធតែរងនូវការខូចខាត ដោយសារខ្យល់ព្យុះ ដែលបានវាយប្រហារ តាំងពីថ្ងៃព្រហស្បតិ៍ កន្លងទៅថ្មីៗនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​