គិតមកត្រឹមថ្ងៃនេះថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ១៥រោច ខែភទ្របទ ព.ស.២៥៦២ ដែលជាថ្ងៃបុណ្យភ្ជំុបិណ្ឌនិងបញ្ចប់កម្មវិធីដាក់បិណ្ឌដែលប្រព្រិត្តទៅអស់រយៈពេល១៥ថ្ងៃមកហើយផងដែរ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននាំគ្នាទៅវត្តបោះបាយបិណ្ឌ រាប់បាត្រ ប្រគេនចង្ហាន់និងបច្ច័យជូនព្រះសង្ឃព្រមទាំងចាស់ៗដែលមានវត្តមាននៅតាមស្រុកផ្សេងៗគ្នា។ នៅថ្ងៃដាក់បិណ្ឌទី១៤តាមវត្តនីមួយៗបានមានការសម្តែងធម៌ទេសនាដែលសម្តែងដោយព្រះសង្ឃដែលគង់នៅវត្តនីមួយៗដើម្បីស្វាគមន៍មកកាន់ការបញ្ចប់កម្មវិធីបុណ្យផងដែរ។

នៅតាមសង្គមហ្វេសប៊ុកគេបានប្រទះឃើញឃ្លីបវីដេអូមួយដែលកូននេនមួយអង្គគង់នៅវត្តប្រាសាទនាងខ្មៅ បានសម្តែងធម៌ទេសនាអំពី”កតញ្ញូ” មើលទៅទំនងដូចជាលើកទីមួយរបស់ព្រះអង្គហើយមើលទៅបានជារាងកូរយ៉ាងនេះ។