ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Laing Kimchheng បានបង្ហាញអារម្មណ៍ដល់អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «បាក់ដៃគ្មានលុយយកកូនទៅពេទ្យ ទុកឲ្យកូនវេទនាហើយថ្ងៃក្រោយ ។
សូមពុកម៉ែបងប្អូនដែលមានចិត្តធ្វើបុណ្យក្នុងវត្ត អាចជួយក្មេងម្នាក់នេះយកបុណ្យផងចុះ បើមានសទ្ធា ! សូមអរគុណ ខ្មែររួមជាតិ»។
ក្រោយពីឃើញបែបនេះហើយ ឥឡូវនេះម្ចាស់គ្លីនិក ឯកទេសឆ្អឹង សុិក ធីរះ ប្រកាសរកក្មេងដែលបានបាក់ដៃនេះ មកធ្វើការព្យាបាលដោយវះកាត់កែតម្រង់ឆ្អឹងនេះអោយត្រង់ល្អដូចដើមវិញដោយមិនគិតថវិកាអ្វីទាំងអស់ ។
ដោយម្ចាស់គ្លីនិកបានសរសេររៀបរាប់ថា ៖ “តាងនាម នាងខ្ញុំជាម្ចាស់គ្លីនិក ឯកទេសឆ្អឹង សុិក ធីរះ ទាំងពីរសាខា
នាងខ្ញុំសូមប្រកាសរកក្មេងដែលបានបាក់ដៃនេះ មកធ្វើការព្យាបាលដោយវះកាត់កែតម្រង់ឆ្អឹងនេះអោយត្រង់ល្អដូចដើមវិញដោយមិនគិតថវិកាអ្វីទាំងអស់ ទំនាក់ទំនងលេខទូរស័ព្ទនាងខ្ញុំផ្ទាល់ : 098 666 908”