ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​អាណិតអាសូរ​ជាខ្លាំង នៅពេល​បានដឹងថា នាង​ត្រូវ​ទទួល​រ៉ាប់រង​ចិញ្ចឹម​គ្រួសារ​ដ៏​ធំ​មួយ ជាមួយ​ការងារ​ជា​កម្មករ​លឺ​ស៊ីម៉ង់។​

Zhang Fangfang អាយុ ២៩ ឆ្នាំ រស់នៅ​ស្រុក Xiaoxian ទីក្រុង Suzhou, ខេត្ត Anhui ប្រទេស​ចិន បាន​ឲ្យ​ដឹងថា នាង​មានគ្រួសារ និង​មាន​កូនស្រី​២​នាក់។ នាង​ពុំមាន​វិធី​អ្វី​ផ្សេង ដើម្បី​ផ្លាស់ប្តូរ​ពី​ការងារ​ជា​កម្មករ​ស៊ីម៉ង់ត៍​នេះទេ។ ដោយសារតែ​ប្តី​របស់​នាង​មាន​ជំងឺ​រលាក​សួត​ដ៏​ធ្ងន់ធ្ងរ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយៗ ខណៈពេល​នេះ​កូន​២​នាក់​របស់​ពួកគេ ក៏​កំពុង​សិក្សា និង​មនុស្ស​ចាស់ៗ​ទាំងសងខាង​ក៏​ត្រូវការ​ការចិញ្ចឹម​ទៀតផង​នោះ ហេតុនេះ បន្ទុក​ដ៏​ធំ​នេះ​ក៏ត្រូវ​ធ្លាក់​លើ​រូបនាង​ជា​អ្នករ៉ាប់រង​​ទាំងអស់​តែម្តង។​

​នាង​បន្តថា ប្រសិនជា​នាង​ពុំ​ចេញ​រកស៊ី តើ​បាន​លុយ​មកពីណា​ទៅ តើ​ជីវិត​នឹង​បន្ត​រស់នៅ​ដោយ​របៀប​ណា​? ។ ហេតុនេះ នាង​ត្រូវតែ​បង្ខំចិត្ត​ធ្វើ​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ ទោះ​ការងារ​ដែល​អាច​រកបាន​នោះ​លំបាក​យ៉ាងណា​ក៏ដោយចុះ។​

ប្តី​របស់​នាង​ឈ្មោះ Yu Bingquan ធ្លាប់ធ្វើ​ការងារ​ជា​ជាងផ្សារដែក​ពីមុន ប៉ុន្តែជា​អកុសល គាត់​បាន​រងរបួស​ត្រូវ​ភ្នែក។ ចាប់តាំងពី​ពេលនោះ​មក គាត់​បានចាប់ផ្តើម​ធ្វើកា​រ​ខាង​លីសែងស៊ីម៉ង។ គាត់​កំពុងធ្វើការ​ងារ​នេះ​អស់​រយៈពេល ៨ ឆ្នាំ មកហើយ។ ការងារ​នេះ​ប្រឈម​នឹង​សុខភាព​ខ្លាំងណាស់ ព្រោះថាវា​ពោរពេញ​ដោយ​ធូលីប្រឡាក់ស្រមេះស្រមុះ​យ៉ាង​ខ្លាំង។ ជំងឺ​រលាក​សួត​ក៏បាន​ចាប់ផ្តើម​កើតឡើង​នៅ​នោះ។

​នៅពេល​ប្តី​របស់​នាង​ធ្លាក់ខ្លួន​ឈឺ ពុំ​អាចធ្វើ​ការងារ​បាន នាង​ក៏បាន​សម្រេចចិត្ត​ទៅធ្វើ​ការងារ​លី​ស៊ីម៉ង់ត៍​នេះ ជាមួយ​សាច់ញាតិ​របស់​នាង ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ជំនួស​គាត់។​

តាមរយៈ​ការងារ​តស៊ូ​ដ៏​លំបាក​នេះ​របស់​នាង ដែល​ត្រូវបាន​ថត​បង្ហោះ​ដោយ​សាច់ញាតិ​គ្រួសារ​របស់​នាង នៅលើ​បណ្តាញ​សង្គម បាន​កំពុង​បំផុសគំនិត​មនុស្ស​ជាច្រើន ឲ្យ​មាន​ការតស៊ូ​ក្នុង​ជីវិត ត្រូវតែ​រឹងមាំ​ឡើង។​

​ខណៈដែល​ហ្វេ​នៗ​រហូតដល់ ៧ សែន​នាក់ កំពុង​ព្រួយបារម្ភ​អាណិតអាសូរ​ដល់​រូបនាង ស្ត្រី​ដ៏​រឹងមាំ​រូបនេះ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ប្តី​ខ្ញុំ​ពុំមាន​ជំងឺមហារីក​រីក​ទេ តែ​គាត់​គ្រាន់​ប៉ះពាល់​សួត​ប៉ុណ្ណោះ ខ្ញុំ​មាន​ដៃជើង​ដូច​គេ​ដូច​ឯង ហេតុនេះ ខ្ញុំ​ពុំ​ត្រូវការ​ការបរិច្ចាគ​ពី​សប្បុរសជន​នោះទេ ដរាបណា​ដែល​រូបខ្ញុំ​ទៅ​លែងរួច​!!»៕​

ប្រភព៖ CEN