នៅក្នុងអត្ថបទចុះផ្សាយមួយដោយគេហៈទំព័រថ្មីៗ ដែលបានដាក់ចំណងជើងថា « អ៊ិត សំហេង ហាមបទ «ភ្ជុំបិណ្ឌនឹកស្រុក» ដែល ម៉ៅ ហាជី ច្រៀងកាលពីពីរឆ្នាំមុន» បានធ្វើអោយមានអ្នកចូលអានរាបសិបម៉ឺននាក់ និង រាប់ពាន់ស៊ែរចែករំលែកបន្ត ក្នុងនោះដែរក៏មានអ្នកខំមិន ជិតមួយពាក់នាក់បាននិយាយហួសចិត្តចំពោះវិធានការរបស់ លោកអ៊ិត សំហេង។
ខាងក្រោមនេះគឺជាអត្ថន័យទាំងស្រុងរបស់គេហៈទំព័រថ្មីៗ សរសេរអំពីការហាមប្រាមរបស់លោករដ្ឋមន្ត្រី អ៊ិតសំហេង៖
អេង ក្រោមហេតុផលថា មានការប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរដ្ឋាភិបាល លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសរសេរលិខិតទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យផ្អាកការប្រើប្រាស់ និងការផ្សព្វផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» របស់តារាចម្រៀង ម៉ៅ ហាជី ដែលបានចេញផ្សាយតាំងពីឆ្នាំ២០១៦ ។ បទចម្រៀងនេះ លើកឡើងពីការត្អូញត្អែររបស់កម្មករ ដែលគ្មានលុយទៅលេងស្រុក ដោយសារអត់បានបើកប្រាក់ខែរ។
ក្នុងលិខិតចុះថ្ងៃទី៣ ខែតុលា លោក អ៊ិត សំហេង បានប្រាប់មូលហេតុទៅកាន់រដ្ឋមន្ត្រីពីររូបទៀតថា បទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» មានឃ្លាមួយច្រៀងថា «កម្មករនិយោកជិតមិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឲ្យកម្មករនិយោជិតមិនបានទៅស្រុកកំណើតទៅលេងម៉ែ-ពុកបានត្រឹមតែស្រក់ទឹកនេត្រា ហើយបានទូរសព្ទប្រាប់ម៉ែ ពុកបន្ទាប់ពីភ្ជុំបិណ្ឌរួចហើយបានអាចទៅលេងស្រុកកំណើត»។ ត្រង់អត្ថន័យនេះហើយ បានជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យល់ថា ខុសឆ្គង ដោយផ្ទុយពីការខិតខំរបស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់លើកម្មករនិយោជិត។
លោក អ៊ិត សំហេង បានក្រើនរំលឹកដល់ម្ចាស់ផលិតកម្ម និងអ្នកនិពន្ធ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការតែងនិពន្ធ ឬការសម្តែងណាដែលប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវឲ្យស្ថានីយទូរទស្សន៍ ឬបណ្តាញផ្សព្វផ្សាយ បញ្ឈប់ការចាក់ផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» នេះជាបន្ទាន់៕
ខាងក្រោមនេះជារូបភាព ខំមិនផ្សេងរបស់មហាជនដែលហួសចិត្តនឹងការហាមចាក់បទចំដែលចេញតាំងពីឆ្នាំ 2016 ដែលមានចំណងជើងថា « ភ្ជុំបិណ្ឌ នឹកស្រុក» របស់តារាចំរៀង ម៉ៅ ហាជី៖